ព្រះសីហនុៈ នៅវេលាម៉ោងជិត ២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំណុច ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់។
១- ឈ្មោះ អ៊ុង វឍ្ឍនា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃក្រឡា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរ ជាងអគ្គិសនី។
២- ឈ្មោះ ឃុត សុត ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មុខរបរមេកានិច ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់ធំ និងទូរស័ព្ទដៃចំនួន ២គ្រឿង៕


មតិយោបល់