ព័ត៌មានសិល្បៈ និងកម្សាន្ត

កែវ វាសនា​ មានបទល្បីដំបូងក្នុងផលិតកម្មថោន​

ក្រោយពីរៀបការប្រពន្ធរួច តារាចម្រៀងប្រចាំផលិតកម្មថោន លោក​ កែវ វាសនា ហាក់ដូចជា​មិនសូវមានបទផ្ទុះ​ប៉ុន្មាននោះទេ ប៉ុន្តែចូលមកដល់ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ នេះ តារាចម្រៀងមានដើមកំណើត​លើទឹកដីកំពង់ឆ្នាំង បានបញ្ចេញ MV ផ្ទុះ​ជាលើកដំបូង ជាមួយនឹង​សាច់រឿង​ដ៏ប្លែក ធ្វើឲ្យទស្សនិកជនសាទរ នឹងវត្តមានថ្មីមួយនេះ​។​

«កុលាបពុលដី» គឺជាបទថ្មីរបស់ផលិតកម្មថោន ច្រៀងដោយលោក កែវ វាសនា ដែលបានចេញ MV Trailer ដោយបង្កប់នូវ​សាច់រឿងពិត ក្នុងជីវភាព​ប្រចាំថ្ងៃរបស់មនុស្ស ហើយក៏បញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់បុរស​គួរតែ​ធ្វើបែបណា នៅពេលដែលជួបស្ថានភាព​ស្នេហា បែបយ៉ាងដូច្នោះ​ ។​
បទចម្រៀងនេះដែរ សរសេរ​ទំនុកដោយលោក យឹម តាស្រង់ និង​ដឹកនាំសម្តែងដោយលោក វ៉ាត លីម៉េង ៕​
savinphilip
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់