ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រាន់តែសម្ពោធហាងសោះ សិល្បករលេចធ្លោមួយឈុតធំ

កាលពីល្ងាចថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ ពិធីហាងសម្ពោធហាង ឃ្វីនសុី ជូលី ហ្វេសហ្សិន សាខាទី៣ នៅជិតវិទ្យាល័យជាសុីមសាមគ្គី បានធ្វើឲ្យកក្រើកស្រទាប់ មហាជនយ៉ាងខ្លាំង ដោយសារតែចម្រុះដោយសិល្បករចាស់ក្មេងល្បីៗ យ៉ាងច្រើនកុះករ ត្រូវគេឃើញបង្ហាញខ្លួន។ អ្វីដែលអស្ចារ្យ គឺតារាៗ រហូតដល់ជិត៤០រូប បានគ្រងឈុតកូនកំលោះកូនក្រមុំអ្នកមាន ក្នុងសម័យលង្វែក រំលេចកម្មវិធីយ៉ាងស្កេកស្កះ ដើម្បីពញាក់អារម្មណ៍ឲ្យស្រទាប់មហាជនចាប់អារម្មណ៍ ពីសម័យមួយរបស់ខ្មែរ។

ទិដ្ឋភាពដែលបានឃើញ នៅក្នុងថ្ងៃនោះមិនខុស ពីជប់លៀងក្នុងសម័យបុរាណមួយ គឺសម័យលង្វែកនោះទេ ដោយសារតែក្នុងពិធីទាំងមូល ស្កេកស្កះទៅ ដោយសិល្បករសិល្បការិនី ក្នុងទម្រង់សម័យលង្វែក ដែលធ្វើឲ្យភ្ញៀវកិត្តិយស សុទ្ធសុឹងតែជាអ្នកមុខ អ្នកការចាប់អារម្មណ៍ និងសុំថតរូបជាមួយ។

ភ្ញៀវកិត្តិយសដែលចម្រុះដោយមន្ត្រីជាន់ខ្ពស់ផ្កាយ២ ផ្កាយ៣ផង សុទ្ធតែលាន់សរសើរ ពីការរំលេចឈុតសម័យលង្វែក របស់សិល្បករសិល្បការិនីក្នុងពិធីនោះ ខណៈដែលតារាល្បីៗ រួមមាន អ្នកនាង គង់ សុជាតិ អ្នកនាង ម៉ៅ សុីណាត អ្នកនាង ឆ័យលី ដាឡែន លោក ម៉ាដូណា លោក បញ្ញា សិទ្ធិ លោក រតនៈ វិសិទ្ធិ លោក ណូយ វ៉ាន់ណេត អ្នកនាង លី ម៉ារីណា កញ្ញា រំដួលលិចទឹក និងតារាកុះករជាច្រើន រូបទៀត ក៍សុទ្ធសុឹងតែបង្ហាញខ្លួនច្រៀងរាំ និងដើរម៉ូដ ធ្វើអោយកម្មវិធី កក្រើកមិនធម្មតា។

អ្នកនាង តាំង ជូលី ដែលជោគជ័យ ក្នុងការនាំរ៉ូបប្រេន ឃ្វីនសុី ពីហុងកុង តាំងពីឆ្នាំ២០១៦ បានអះអាងថា ហេតុផលដែលអ្នកនាង និង ស្វាមី រំលេចឈុតសម័យលង្វែក នៅក្នុងពិធីសម្ពោធហាងសាខាទី៣នោះ គឺដោយសារតែអ្នកនាង ចង់ឲ្យភ្ញៀវកិត្តិយស ដែលអ្នកនាង និងគ្រួសារអញ្ជើញ មកចូលរួម ជាពិសេសមន្ត្រីថ្នាក់ធំផង បានឃើញពីសំលៀក បំពាក់ក្នុងសម័យបុរាណ ដែលមានន័យថា បើទោះជាអ្នកនាង គឺជាមនុស្សសម័យថ្មី ប៉ុន្តែក៏ចង់អភិរក្ស ថែរក្សា វប្បធម៌បុរាណ ឲ្យសាធារណជនចាប់អារម្មណ៍។

អ្នកស្រីថា សិល្បករសិល្បការិនី ពីគ្រួសារតារាកម្ពុជា ជិត៤០រូប គឺជាអ្នកគ្រងឈុតលង្វែកនេះ ដោយអ្នកនាងបញ្ជាក់ថា នៅក្នុងពិធីមួយ នៅពេលមានក្រុមសិល្បករ រំលេចឈុតបុរាណបែបនេះ គឺថ្លៃថ្នូរ និងទាក់ទាញ យ៉ាងខ្លាំង។ នៅក្នុងពិធីនោះ អ្នកនាងក៍បានរៀបចំការដើរ បង្ហាញម៉ូដរំលេច ឈុតប្រចាំហាងចំនួនច្រើនឈុត ដែលសុទ្ធតែជាឈុតល្បីៗរបស់ប្រេនឃ្វីនសុីផង។

ក្នុងនោះអ្នកនាងក៏ប្រកាសបញ្ចុះតម្លៃរ៉ូបពី១០ដល់៥០ភាគរយ រហូតដល់ថ្ងៃទី១៤ កញ្ញា នោះផង។ អ្នកនាងថា ការបើកសម្ពោធជាទ្រង់ទ្រាយធំបែបនេះ គឺដើម្បីឲ្យភ្ញៀវ កិត្តិយស បានប្លែកភ្នែក និងសប្បាយរីករាយ ជាមួយនឹងក្រុមសិល្បករទាំងសម័យ និងបុរាណ ដើម្បីរួមគ្នាថែរក្សាវប្បធម៌ដូនតា៕

មតិយោបល់