ព័ត៌មានជាតិ

យុវជន ២នាក់ ជិះរថយន្តមកលេងណេត ស្រាប់តែជនបង្កដកដាវកាប់របួសធ្ងន់ នៅខណ្ឌ៧មករា

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង២៥នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីយុវជន ២នាក់ ត្រូវជនបង្កដកដាវកាប់ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យុវជនទាំង ២នាក់មិនបានស្គាល់អត្តសញ្ញាណទេ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញយុវជនទាំង ២នាក់ ជិះរថយន្តមួយគ្រឿងម៉ាក LEXUS GS300 ពណ៌ខ្មៅ មកចូលលេងណេត ស្រាប់តែមួយសន្ទុះក្រោយមក ក៏ផ្ទុះវ៉ៃគ្នា ខ្លះរត់ទៅយកដាវមកដេញកាប់យុវជនទាំង ២នាក់នោះ រងរបួសក្បាល និងដៃធ្ងន់ធ្ងរ ហើយរត់ឡើងឡានបើកបំបុកក្រុមមានដាវ តែសំណាងមិនល្អជ្រុលចង្កូតទៅបុកផ្ទះពលរដ្ឋខូចខាត មិនព្រមឈប់រថយន្តឡើយ នៅតែបន្តបើកទៅមុខ ដើម្បីបញ្ជូនមិត្តទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនអ្នកបើកបរ និងក្រុមបង្កទៅប៉ុស្តិ៍នគរបាលមនោរម្យ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់