ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ​ សោភា​ គ្រោះថ្នាក់ចរាចរណ៍​ ច​ចាម​អារាម​ថា​មិន​អា​ច​ឡើង​ច្រៀង​ក្នុងកម្មវិធី នៅថ្ងៃទី ៨ មីនា

Pich Sophea

តារាចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម រស្មី​ហង្ស​មាស កញ្ញា ពេជ្រ សោភា ដែល​ងាកខ្លួន​មក​ក្រ​សោប​​បទ​ក​ន្ទ្រា​ក​អារម្មណ៍ នោះ នៅ​ពេល​ថ្មីៗ​នេះដែរ បាន​លេច​ព័ត៌មាន​ថា នាង​កំពុង​រង​គ្រោះថ្នាក់​ចរាច​រណ៍​។​
​ជុំវិញ​នៃ​គ្រោះថ្នាក់​ច​រារ​ចរណ៍​នេះដែរ បាន​លេច​ឭ​ព័ត៌មាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ខ្សឹបខ្សៀវ​មិន​ដាច់ ថា​នាង​កំពុង​រង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​អាច និង​ឡើង​ច្រៀង​ក្នុង​កម្មវិធី ធំ​ប្រចាំឆ្នាំ របស់​ផលិតកម្ម​រស្មី​ហង្ស​មាស Best of the Best ប្រចាំឆ្នាំ ២០១៣ នាពេល​ខាងមុខ​នេះ​។​
​ព័ត៌មាន​ដ៏​រសើប​នេះ​ដែរ​ត្រូវ​បាន មហាជន​និង​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ដឹង​ចង់​ឭ ថា តើ​នាង​យ៉ាងម៉េច​ហើយ ចំពោះ​ស្ថានភាព​គ្រោះថ្នាក់​នេះ​?

​ពេជ្រ សោភា ឆ្លើយឆ្លង​តាមរយៈ​ទូរស័ព្ទ​ដៃ​ជាមួយនឹង គេហទំព័រ​ដំណឹង ក្នុងអំឡុង​ម៉ោង ១១ ព្រឹក​នេះ នាង​បាន​ថ្លែងថា “​នាង​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​នោះទេ ដោយ​គ្រាន់តែ​ឆ្លងកាត់​ផ្លូវ​ទៅ​ទិញ​កាហ្វេ​ញុំា​នៅ​ក្បែរ​ផ្ទះ​ ហើយ​ម៉ូតូ​ក៏​បាន​កៀរ នាង ដោយ​គ្រាន់តែ​របួស​តិច​តូច​តែប៉ុណ្ណោះ ។​ចប់​ការ​ថ្លែង​តែ​តិច​តូច​ប៉ុណ្ណេះ នាង​ថ្លែងថា ចាំ​មើល​ក្រោយ​ចាំ​ខ​លម​ក​នាង​ទៀត​ចុះ ព្រោះ​ថា​ពេល​នេះ នាង​កំពុង​រវល់ “​។​
Pich Sophea
​តាម​ស្ថានភាព​ឆ្លើយឆ្លង​សម្តី​តាមរយៈ​ទូរស័ព្ទ ដៃ ជាមួយនឹង​ពេជ្រ សោភា យើង​អាច​ធ្វើការ​សន្និដ្ឋាន​ថា នាង​មិន​មាន​បញ្ហា​នោះទេ ហើយ​និង​អាច​ឡើង​ច្រៀង នៅក្នុង​កម្មវិធី​ធំ​នៅ​ថ្ងៃ​ទី ៨ ខែមីនា ប្រចាំឆ្នាំ ២០១៣ ដោយ​ធម្មតា ៕​

មតិយោបល់