លោក អុិន សុភិន ត្រូវគេឃើញឡើងយន្តហោះទៅអង់គ្លេសទាំងយប់ ខណៈភិន សិដាលីស និងភរិយាកំពុងស្ថិតនៅប្រទេសអង់គ្លេសដូចគ្នា ដែលអ្នកណាៗក៏យល់ថា ដោយសារតែលោកនឹកកូនស្រី និងភរិយា និងចង់ឡើងទៅយកអ្នកទាំងពីរ ត្រលប់មកវិញ។ ប៉ុន្តែផ្ទុយពីការប៉ាន់ស្មាន លោកបញ្ជាក់ហេតុថា ដំណើរទៅអង់គ្លេស ព្រោះតែហេតុផលផ្សេងប៉ុណ្ណោះ។
លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្សនិយាយថា លោកចេញទៅអង់គ្លេស ជួនគ្នានឹងភរិយា ព្រមទាំងកូនស្រីស្ថិតនៅទីនោះ មិនមែនដើម្បីឡើង ទៅយកអ្នកទាំងពីរឲ្យមកជាមួយគ្នានោះទេ ពោលគឺដោយសារតែហេតុផលផ្សេង ប៉ុណ្ណោះ។ លោកថា ចេញទៅអង់គ្លេស កាលពីយប់ថ្ងៃទី១៥ កញ្ញា គឺទៅប្រជុំការងារ ប៉ុន្តែដោយសារតែភរិយា និងភិន សុដាលីស ស្ថិតនៅទីនោះស្រាប់ ទើបលោក ទៅដល់៥ថ្ងៃ ដើម្បីនៅលេងជុំគ្នាផង។ លោកថ្លែងប្រាប់តាមឆាតថា”ខ្ញុំទៅអង់គ្លេស ក៏មិនពិតមែនដើម្បីទៅដើរលេងជាមួយប្រពន្ធកូន ឬ ទៅយកពួកគាត់មកវិញទេ គឺទៅប្រជុំការងារផ្នែកក្រុមហ៑ុនខ្ញុំ ហើយក៏ឆ្លៀតដើរលេងជុំគ្នា ជាមួយពួកគាត់ ប៉ុន្មានថ្ងៃទៅ”។
ក្រោយបញ្ចប់ការប្រជុំ លោកនឹងឡើងមកកម្ពុជាវិញមុន នៅថ្ងៃសុក្រទី២០ កញ្ញា នេះ ដើម្បីរៀបចំបន្តដំណើរ ចេញទៅប្រជុំ នៅប្រទេសរុស្សុីទៀត ជាមួយកូនចិញ្ចឹម របស់លោក គឺលោក ប៉ែន តុលា ដែលជាអតីតគូដណ្ដឹងរបស់ភិន សុដាលីសនោះ។ លោកមិនច្បាស់ថា ភរិយា និង ភិន សុដាលីស នឹងត្រលប់មកវិញ នៅថ្ងៃនោះទេ ដោយសារតែអ្នកទាំងពីរ ទៅអង់គ្លេសដើម្បីទៅលេងកូនប្រុសលោក ដែលរៀននៅទីនោះ និងចង់ស្វែងរកឱកាសឲ្យភិន សុដាលីស សិក្សាផ្នែកអ្វីមួយ ដែលមិនប៉ះពាល់ការងារសម្ដែង នៅស្រុកខ្មែរផង៕
មតិយោបល់