ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូបុកអ្នកថ្មើរជើង ត្រូវរថយន្តមកពីក្រោយបុកបន្ថែមទៀត ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៥និង២០នាទីព្រឹក តាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២៣-១២៤ ត្រង់ចំណុចមុខវត្តពពេជ ភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកអ្នកថ្មើរជើងឆ្លងផ្លូវពីកើតទៅលិច ហើយក៏មានរថយន្តបើកពីត្បូងមកជើងបុកថែម បណ្ដាលឲ្យស្លាប់មនុស្សស្រីម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។

ម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ គ្មានបរិធាន(ឆ្អឹង) ធ្វើដំណើរពីជើងមកត្បូង អ្នកបើកម៉ូតូមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ចំណែករថយន្ត រួមទាំងម្ចាស់កម្មសិទ្ធ មិនស្គាល់អត្តសញ្ញាណ បានបើកគេចពីកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ ឈន លីន ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ​៖ វត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកបារាយណ៍។

មូលហេតុ៖ អ្នកថ្មើរជើងជាមនុស្សស្រវឹងស្រាជាប្រចាំ ដើរឆ្លងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន និងម៉ូតូគ្មានភ្លើងបំភ្លឺ៕

មតិយោបល់