ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ដាប់អ្នកនិពន្ធ និងតន្ត្រីករជើងចាស់ ប្រកាសជំហរពីការផលិតបទចរឹតបែបមរតកដើម

ឆ្លើយតបនឹងក្មេងៗ ជំនាន់ក្រោយផលិតបទ Original Song ច្រើនឡើង តែភាគច្រើនជាបទដែលត្រូវគេដឹងថា ច្នៃភ្លេងពីឧបករណ៍កំព្យុទ័រនោះ អ្នកនិពន្ធ និងតន្ត្រីករជើងចាស់មួយក្រុម បែរជាប្រមូលផ្ដុំគ្នា បង្កើតជាក្រុមផលិតចម្រៀង ដោយបង្កើតបទភ្លេង Live Band អោយមានចរឹតជាបទដូចមរតកដើម។ ទាំងអ្នកនិពន្ធ និងតន្ត្រីករ ប្រកាសបន្តសកម្មភាព ដោយមិនខ្វល់ពីការខ្វះខាត លើហិរញ្ញវត្ថុផង។

លោក ម៉ៃ វឌ្ឍនា អ្នកនិពន្ធបទចម្រៀង ដែលមានស្នាដៃរាប់មិនអស់នាពេលកន្លងមក បានរៀបរាប់ថា ដោយសារតែហេតុផលចង់ អោយក្នុងវិស័យចម្រៀង នៅតែមានស្នាដៃបទចម្រៀង ដែលមានចរឹតដូចបទពីជំនាន់ ដែលលោកហៅយ៉ាងខ្លីថា ជាប្រភេទបទមិនស្លាប់ចោលម្ចាស់ ដើម្បីអោយមានស្នាដៃបែបនេះ នៅបន្តយកតែស្នាដៃចាស់មកកាប់ចិញ្ច្រាំ។ លោកថា ដោយសារតែមើលឃើញថា បទដែលបង្កើតថ្មី ភាគច្រើន គឺជាប្រភេទបទដែលស្លាប់មុនម្ចាស់ ទើបធ្វើអោយ ពួកលោក សម្រេចចិត្តរួមគ្នា ហើយបង្កើតជាក្រុមផលិតបទចម្រៀង ដែលមានចរឹត តាមបទមរតកដើម ដោយមកទល់ពេលនេះក្រុម Bestment របស់លោកមានតន្ត្រីករ អ្នកសម្រួលតន្ត្រី បូកទាំងលោក ជាអ្នកនិពន្ធ សរុប១២នាក់ហើយ។

លោកថាការផលិតបទចម្រៀង ដែលមានចរឹតជាទម្រង់បទមរតកដើម ត្រូវប្រើពេលសរសេរ ប៉ារ៉ូលយ៉ាងតិច១សប្ដាហ៍ និងប្រើពេលធ្វើភ្លេង យ៉ាងហោចមួយអាទិត្យទៀត ដោយមិនចេះតែផលិតៗ អោងតែបាននោះទេ។ មិនខុសពីការលើកឡើង របស់លោក ចម្រៀង២បទដែលលោកនិពន្ធអោយអ្នកនាង មាស លក្ខិណា និង លោក អ៑ុង សុផល្លី បកស្រាយ គឺពិតជាមានអត្ថន័យ និងសាច់ភ្លេងរស់រវើក ប្រកបដោយអត្ថន័យ និងពាក្យពេចន័ណែងណង ដូចការអះអាង។ បទទាំង២ របស់អ្នកនាង មាស លក្ខិណា និង លោក អ៑ុង សុផល្លី នឹងបញ្ចេញជា MV ឆាប់ៗ។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍ ជុំការលើកឡើងរបស់អ្នកនិពន្ធលោក ម៉ៃ វឌ្ឍនា៖

មតិយោបល់