ព័ត៌មានសិល្បៈ និងកម្សាន្ត

ជារឿងកម្រ បងប្អូនស្រីកុមារី៣នាក់ ល្បីទាំងវ័យក្មេងលើយូធូប

មិនមែនជារឿងសុទ្ធតែអាចកើតឡើងទេ ដែលកុមារី៣នាក់ ដោយ២នាក់ គឺជាបងប្អូនភ្លោះ និងម្នាក់ទៀតជាប្អូនស្រីពៅ តែមានសមត្ថភាពច្រៀងរាំយ៉ាងពីរោះ និងរស់រវើក ហើយកំពុងល្បីនៅលើ Chanel Youtube ជាពិសេសលើឆាណែល ដែលមានឈ្មោះថា Merl Media។ កុមារីជាបងប្អូនបង្កើតនឹងគ្នាទាំង៣ មិនត្រឹមតែមានការទទួលស្គាល់ ពីមហាជនក្រៅផ្លូវការប៉ុណ្ណោះទេ សូម្បីក្នុងការប្រទ្បង លំដាប់អន្តរជាតិ និងការប្រលងក្នុងស្រុក ក៏ទទួលស្គាល់សមត្ថភាពអ្នកទាំង៣ផងដែរ។

កុមារីដែលកំពុងធ្វើឲ្យកញ្ជ្រោល លើសង្គមយូធូបទាំង៣នោះរួមមាន កុមារីឡម កែវពេជ្រចិន្តា បងស្រីភ្លោះអាយុ១១ឆ្នាំ រៀនថ្នាក់ទីបួន, កុមារី ឡម កែវពេជ្រចរណៃ ប្អូនស្រីភ្លោះអាយុ១១ឆ្នាំ រៀនថ្នាក់ទីបួន និងកុមារី ឡម កែវពេជ្រស្រីនាថ អាយុ១០ឆ្នាំ ជាប្អូនស្រីពៅ រៀនថ្នាក់ទីបី។ កុមារីទាំង៣ ត្រូវគេឃើញ Cover បទចាស់ៗ ដោយបញ្ចេញក្បាច់រាំ យ៉ាងរស់រវើក និងមានការបកស្រាយបទចម្រៀង ជាក្រុមយ៉ាងពីរោះ ជាប់ចិត្ត ធ្វើឲ្យអ្នកទស្សនាវីដេអូរបស់ពួកនាង មិនសរសើរមិនបាន។

អ្នកទាំង៣ត្រូវបានគេស្គាល់ លើកដំបូងតាមរយ:ការចូលប្រទ្បងក្នុងកម្មវិធី The Voice Kids កាលពីឆ្នាំ២០១៧ និងក្នុងការប្រលងក្នុងកម្មវិធី Cambodia got’s talent។ ទោះជាក្រុមបងប្អូនតូចៗ ទាំង៣ មិនទទួលបានជោគជ័យ ប៉ុន្តែសមត្ថភាពប្រទ្បង នៅក្នុងពេលនោះ ត្រូវបានមហាជនកត់សម្គាល់។ មួយក្រុមនេះ កាន់តែមានការ ទទួលស្គាល់ខ្លាំងឡើង បន្ទាប់ពីដណ្ដើមបានពាន ក្នុងមហោស្រពតន្ត្រី និងចម្រៀងកុមារ ប្រចាំឆ្នាំ២០១៩ថ្មី នៅទូរទស្សន៍ជាតិ។ អុីចឹងហើយទើបវីដេអូ បទចម្រៀង របស់កុមារីទាំង៣ មានការគាំទ្រលើសលប់ នៅពេលផលិត ជាវីដេអូបទចម្រៀង និង វីដេអូបញ្ចេញក្បាច់រាំ នៅលើឆាណែលយូធូប Merl Media។

ក្រុមអ្នកទាំង៣ មិនទាន់ត្រូវបានកំណត់ឈ្មោះ នៅឡើយទេ ប៉ុន្តែយោងតាមការបង្ហើប ក្រុមអ្នកទាំង៣ នឹងត្រូវកំណត់ឈ្មោះថា “G Power” បន្ទាប់ពីមានការគាំទ្រ ភ្លូកទឹកភ្លូកដីទាំងវ័យក្មេងនេះ៕

មតិយោបល់