ព័ត៌មានសិល្បៈ និងកម្សាន្ត

លោកយាយ​អាយុ ៨៦ ឆ្នាំ​សាក់​រូប​ផ្កា​កុលាប​ជា​លើកដំបូង​

​ពិតជា​មិន​ធម្មតា​ឡើយ សម្រាប់​លោកយាយ​អាយុ ៨៦ ឆ្នាំ​ដែល​បានធ្វើការ​សាក់​រូប​ជា​លើក​ដំបូង​ក្នុង​មួយ​ជីវិត​របស់​គាត់​។ លោកយាយ​ម្នាក់​នេះ​បាន​សម្រេច​ដូច​សេចក្តី​ស្រមៃ​បស់​គាត់ ដែល​មាន​សាក់​រូប​ផ្កា​កុលាប​ដ៏​ស្រស់ស្អាត​នៅ​លើ​ដៃ​ខាងស្តាំ​។ Beki Sanderson អាយុ​២៦​បាន​ប្រាប់ឲ្យដឹង​ថា ពួកគាត់​មិន​ប្រាកដ​ក្នុង​ចិត្ត​ឡើយ ប្រសិនបើ​លោកយាយ​របស់​នាង​គ្រាន់តែ​និយាយ​លេង ឬ​ក៏​ធ្វើ​ចង់​សាក់​ពិតប្រាកដ​នោះទេ ប៉ុន្តែ​នាង​រងចាំ​រហូត​ទាល់តែ​គាត់​ច្បាស់​ក្នុង​ចិត្ត​។​
86-Year-old-Grandma-Gets-First-Tattoo
​ការ​សាក់​របស់​លោកយាយ​គឺ​មាន​រូប​ផ្កា​កុលាប​ពណ៌​ក្រហម​នៅ​លើ​ដៃ និង​អក្សរ​អង់គ្លេស​ដែល​នៅ​ពីក្រោយ​ខ្នង​។ រឿ​ងដែល​មិន​នឹង​ស្មាន​ដល់​នោះ គឺ​លោកយាយ​ជា​ជាងគំនូរ​ម្នាក់ ហើយ​គាត់​បាន​បង្រៀន​ការ​គូរគំនូរ​ទៅ​ចៅស្រី​របស់​គាត់​បន្ត​ទៀត​។ លោកយាយ​របស់ Beki បាន​បំផុសគំនិត​នៅក្នុង​ជីវិត​របស់​គាត់ និង​ជា​ហេតុផល​សំខាន់ ថា​ហេតុអ្វី​បានជា​គាត់​ឆ្នៃប្រឌិត​សិ​ល្បះដ៏​គួរឲ្យ​ចាប់អារម្មណ៍​នេះ​ឡើង​៕​

មតិយោបល់