ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង១៥នាទី ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ ត្រូវសមត្ថកិច្ចស្ទឹងមានជ័យទី៣ ឃាត់ខ្លួនបាន ត្រង់ចំណុចផ្ទះលេខ២០ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នី រ៉ាឌី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ស៊ឹង ចាន់ថា ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីក្រសួងព្រះបរមរាជវាំង មានទីលំនៅផ្ទះលេខ២០ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ ដែកលួសសរសៃ ១កំណាត់។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕
មតិយោបល់