ព័ត៌មានសិល្បៈ និងកម្សាន្ត

សត្វ​ដង្កូវ​ដែល​មាន​ទម្រង់​មុខ​ដូច Iron Man

សត្វ​ដង្កូវ​មួយ​ក្បាល ត្រូវ​បាន​ក្លាយជា ទី​ចំណាប់អារម្មណ៍​អ្នកលេង​បណ្តាញ​អន​ឡាញ​ផ្សេងៗ បន្ទាប់​ពី​រូបភាព​នេះ​ត្រូវបាន​គេ​អាប់​ឡូត​ចូល អ៊ី​ន​ធឺ​ណេត ប៉ុន្មាន​នាទី​នោះ​។ រូបភាព​ដង្កូវ​ដ៏​មាន​ប្រជាប្រិយភាព​នេះដែរ វា​ត្រូវ​បាន​គេ​យក​ទៅ​ធៀប​នឹង មនុស្ស​យន្ត Iron Man ដោយ​ម្នាក់ៗ​គិត​ថា​ពិតជា​មាន​ទម្រង់​មុខ​ដូច គ្នា​បេះបិទ ។ សម្រាប់​ម្ចាស់​រូបភាព​នេះ​បានឲ្យដឹងថា គាត់​បាន​ឃើញ​សត្វ​ដង្កូវ​មួយ​នេះ ទុំ​លើ​មែកឈើ មួយ​នៅ​ចិញ្ចើមថ្នល់ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អ្នក​ប្រើ​គណនី Janerlea បាន​បញ្ចេញ​មតិ​ថា សម្រាប់​ពេល​ឥឡូវ Iron Man បាន​លេចមុខ​នៅក្នុង​ព្រៃ​បៃតង​ជ្រៅ មិនមែន​មាន​តែ​នៅក្នុង​ខ្សែភាពយន្ត​នោះទេ​៕​
Caterpillar (2)

Caterpillar (1)

មតិយោបល់