ព័ត៌មានសិល្បៈ និងកម្សាន្ត

រតនៈ ពិសី បន្តភាពលេចធ្លោនៅអូស្ត្រាលី ក្រោយកាលីបនៅចិន

ចាត់ទុកថា មានយីអ៑ុនឈានឡើងមិនធម្មតា ទើបគ្រាន់តែបញ្ចប់ការសម្ដែងសិល្បៈ ទ្រង់ទ្រាយធំនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៨ កញ្ញា សោះ ស្រាប់តែតារាស្រី កញ្ញា រតនៈ ពិសី លេចមុខនៅលើទឹកដីអូស្ត្រាលីទៀត ខណៈដែលវត្តមានរបស់តារាថ្មី នៅថោនរូបនេះ ក៏លេចធ្លោរមិនចាញ់គ្នា។ នាងត្រូវគេឃើញទទួល បានការស្វាគមន៍ យ៉ាងខ្លាំង ពីបងប្អូនខ្មែរកាលពីការសម្ដែងថ្ងៃភ្ជុំធំ ដែលទើបបញ្ចប់ទៅក្ដៅៗនេះ។

កញ្ញា រតនៈ ពិសី កំពុងធ្វើអោយអ្នកសិល្បៈច្រណែនខ្លាំង ឡើងៗបើធៀប នឹងរយៈពេលមុន ដោយសារគ្រាន់តែបានចុះកុងត្រាជាមួយថោនភ្លាម ក៏មានមុខក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន តំណាងប្រទេសកម្ពុជា ហើយចុះមកដល់កម្ពុជា មិនបានប៉ុន្មានម៉ោងផង ក៏ហោះបន្តទៅអូស្ត្រាលីទៀត។ នាងត្រូវបានគេអះអាងថា ទទួលបានការអញ្ជើញ អោយច្រៀងរាំជាមួយតារាផ្សេងទៀត រួមមានតារាចម្រៀង លោក សុឹម សុីណាត សមាជិកគ្រួសារតារាកម្ពុជា និងកញ្ញា សន ផល្លិកា ដែលជាតារាចម្រៀងល្បីល្បាញ មួយរូប រហូតដល់៣ខែ ដែលមានន័យថា នាងមានយីអ៑ុនកើបលុយបានយូរ។

រតនៈ ពិសី និយាយថា រហូតដល់នាងបញ្ចប់បេសកកម្ម នៅលើទឹកដីអូស្ត្រាលី នៅអំឡុងខែ១២ចុងឆ្នាំ ទើបនាងមានឱកាសវាយលុកថតបទចម្រៀង នៅក្នុងផលិតកម្មធំ គឺផលិតកម្មថោន បំពេញតម្រូវការអ្នកស្ដាប់។ យ៉ាងណាមិញនាង បានត្រៀមខ្លួន សម្រាប់ការបញ្ចេញបទថ្មីរួចរាល់អស់ហើយ បើទោះជានាងមិនទាន់ចប់ ការសម្ដែងនៅអូស្ត្រាលី៕

មតិយោបល់