កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អំឡុងពេល កូនប្រុសតែមួយរបស់លោក Donald Trump និងលោកស្រី Melania Trump បានបង្ហាញខ្លួននៅ Trump Tower ដែលមានទីតាំងស្ថិតនៅលើវិថីទី ៥ ក្នុងតំបន់ Manhattan ដែលជាកន្លែងដែលក្រុមគ្រួសារ Trump រស់នៅក្នុងអំឡុងពេលរបស់វិស្សមកាលពួកគេនៅញូវយ៉ក។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺលោក Barron ដែលជាកូនប្រុសរបស់លោក Trump ឥឡូវមានអាយុ ១៦ ឆ្នាំកំពុងតែរីកលូតលាស់ខ្ពស់យ៉ាងខ្លាំង នៅពេលគេដើរក្បែរម្តាយរបស់គេហើយកាន់កាបូបពណ៌ទឹកក្រូចម៉ាក Louis Vuitton ។ ក្នុងនោះផងដែរ Melania កាន់កាបូប Hermes Birkin ពណ៌ខ្មៅមួយតម្លៃ ១១,០០០ ដុល្លារ។
យ៉ាងណាមិញ លោកស្រី Melania ស្លៀកជាមួយនឹងអាវខ្មៅនិងខោពណ៌ស ហើយកូនប្រុសរបស់ត្រកូល Trump ពាក់អាវយឺតដៃវែងពណ៌ខ្មៅនិងខោខូវប៊យពណ៌ខៀវ។ ដោយ Barron លេង ស្ទីលម៉ូដសក់បែបរ៉ូមែនទិកវែងខុសពីសក់ខ្លីដែលបានតុបតែងយ៉ាងស្អាតនៅពេលដែលឪពុករបស់គេជាប្រធានាធិបតីសហរដ្ឋអាមេរិក។
យោងតាម International Buisness Times អតីតប្រធានាធិបតី Trump ត្រូវបានគេនិយាយថាមានកម្ពស់ប្រហែល ១,៨៨ – ១,៩ ម៉ែត្ររីឯ Melania មានកម្ពស់ ១,៨ ម៉ែត្រ។ កាលពីខែមុនក្នុងអំឡុងពេលសន្និសីទ GOP North Carolina លោក Trump បានបង្ហើបប្រាប់អ្នកចូលរួមថាកូនប្រុសពៅរបស់លោកឥឡូវមានកំពស់ ២ ម៉ែត្រទៅហើយ។
គួរបញ្ជាក់ផងដែរថា គ្រាន់តែកាលពីឆ្នាំមុនកាសែត International Buisness Times បានរាយការណ៍ថា Eric គឺជាកូនខ្ពស់ជាងគេក្នុងចំណោមកូន ៗ របស់លោក Trump ទាំងអស់ដែលមានកម្ពស់ ១,៩៥ ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយនេះ បានផ្លាស់ប្តូរយ៉ាងច្បាស់ ដោយសារការកើនឡើងកម្ពស់ថ្មីៗនេះរបស់ Barron៕
មតិយោបល់