ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួលសន្លប់ម្ដង បញ្ញា សិទ្ធិ ប្រកាសវិធានការ

គ្មានអ្មកណាមិនដឹងនោះទេ ថាតារាចម្រៀង និងជាពិធីកររូបសង្ហា លោក បញ្ញា សិទ្ធ បានប៉ះទង្កិចរឿងអាស្រូវ ធ្វើឲ្យទីផ្សារសិល្ប:របស់លោក ដួលសន្លប់មួយរយ: ដោយទើបតែងើបឡើងជាថ្មី។ លោកបានថ្លែងក្នុងឱកាសចុះពីសិង្ហបុរី កាលពីយប់ថ្ងៃទី១ តុលា ថាការដួលលើកមុនបានក្លាយជាបទពិសោធន៍ដ៏សម្បែង ធ្វើឲ្យលោកត្រូវតែបង្កើត គម្រោងជួយខ្លួនឯង។

លោក បញ្ញា សិទ្ធិ បញ្ជាក់ ទីផ្សារតារានាពេលចុងក្រោយ បើតារាណាមួយ មានសកម្មភាពកាន់តែច្រើន ផលិតករកាន់តែចាប់អារម្មណ៍។ ផ្ទុយទៅវិញ បើអត់ស្នាដៃថ្មីៗ មិនមានទាល់តែសោះ គឺទោះជាមានសមត្ថភាពកម្រិតណា ក៏ម្ចាស់ក្រុមហ៑ុន និងផលិតករបំភ្លេចចោល។ លោកបញ្ជាក់យ៉ាងខ្លីថា តាំងពីមុនផ្ទុះរឿងអាស្រូវ ទីផ្សារសិល្ប:របស់លោក ត្រូវគេមើលរំលង ដោយលោកចាត់ទុកថា បើកុំតែជាប់លេខ២ផ្នែក គ្រងឈុតបុរាណ ក៏ប្រហែលជាមហាជន អាចនឹងបន្តមើលរំលងផងដែរ ដោយសារតែក្នុងពេលនោះ រឿងមិនល្អក៏ផ្ទុះ ហើយផលិតករក៏បំភ្លេចចោល។

លោកថាលែងដេករង់ចាំ ឲ្យក្រុមផលិតករហៅសម្ដែង ឬដាក់ការងារឲ្យ តែមួយមុខដូចមុនទៀតហើយ ទើបលោករៀបចំក្រុមផលិតខ្លួនឯង បន្ទាប់ពីលោក ដាក់បង្ហោះកម្មវិធីទេសចរណ៍ និងមុខម្ហូប និងកម្មវិធីរឿងកំប្លែងៗ ដែលលោក ធ្វើជាអ្នកដឹក និងជាអ្នកនិពន្ធខ្លួនឯងលើផេក កាលពីពេលថ្មីៗ ហើយមានការគាំទ្រ។ លោកនិយាយថា ខ្លួននឹងរៀបក្រុមផលិត ដើម្បីឲ្យបង្កើតកម្មវិធី ឲ្យកាន់តែ មានស្ដង់ដា ដោយសារស្ពុនស័រ គឺមានក្នុងដៃរួចហើយ។

លោកថាខ្លួននឹងផលិតជាឃ្លីបកំប្លែងៗ ជារឿងខ្លីៗ ជាកម្មវិធីដែលមានតារាល្បីៗចូលរួម និងជាបទចម្រៀងជាដើម ដើម្បីឲ្យមានស្នាដៃលេចឡើង។ លោកថា នេះជាវិធីតែមួយគត់ ដែលជួយកុំឲ្យផលិតករ និងម្ចាស់ផលិតផលបំភ្លេចលោក ខណ:ដែលលោក យល់ថា ការបាត់បង់ទីផ្សារអស់មួយរយ:កាលមុន គឺធ្វើឲ្យលោក រាងចាល។

លោក បញ្ញា សិទ្ធិ បញ្ជាក់ថា ខ្លួនទើបតែមានទីផ្សារសិល្ប:ជាថ្មី បន្ទាប់ពីចូលរួម ប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា ហើយជាប់លេខ២ប៉ុណ្ណោះ ទើបការក្រោកឈរម្ដងនេះ នឹងរៀបជើងព្រួលមិនឲ្យផលិតកតរ និងមហាជនបំភ្លេច លោកម្ដងទៀត ដោយលោកនឹងប្រឹងរំលេចស្នាដៃ ទាំងរឿង ទាំងពិធីករ និង បទចម្រៀង បើទោះជាការងារនេះ មិនមែនជារឿងងាយស្រួល។

លោកនិយាយថា”មួយរយ:មុន ដោយសារយើងចាំតែខាងកម្មវិធីផលិតស្នាដៃឲ្យ ដល់ពេលគេលែងមាន គឺគេភ្លេចយើងតែម្ដង អុីចឹងហើយលើកនេះ គឺអត់រង់ចាំដង្ហើមខាងក្រៅតែម្យ៉ាងទេ គឺត្រូវប្រឹងខ្លួនឯងថែម”។ លោកថា ផលិតផលផលិតឃ្លីប និងផលិតកម្មវិធី ដែលមានលោកជាពិធីករ បានជួយឲ្យបណ្ដាក្រុមហ៑ុន ចាប់អារម្មណ៍លោកឡើងវិញ ដោយទទួលបានឱកាស ធ្វើពិធីករ សម្ដែង ឡើងកំប្លែងជាក្រុម និងច្រៀងក្នុងកម្មវិធីធំៗ ស្ទើរគ្មានពេលសម្រាក ដែលលោកចាត់ទុកថា ក្រោយបញ្ចប់រឿងអាក្រក់ ហើយទទួលបានចំណាត់ថ្នាក់ គ្រងឈុតបុរាណលេខ២ បានគាស់ឲ្យលោកមានទីផ្សារខ្លាំងជាថ្មី៕

មតិយោបល់