ព័ត៌មានជាតិ

មុខសញ្ញាវាយប្លន់ចំនួន៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌកំបូល

ភ្នំពេញ: ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាល ស្នងការក្រុងភ្នំពេញ សហការជាមួយកម្លាំងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ ចាប់ខ្លួនបាន កាលពីព្រលប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ស្នោ ខណ្ឌកំបូល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមួយក្រុមនេះ ធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន ៤លើក មកហើយ លើកទី១ ថ្ងៃទី០៨ លើកទី២ ថ្ងៃ ទី១០ លើកទី៣ ថ្ងៃ ទី១៧ លើកទី៤ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ជនសង្ស័យទាំង៧នាក់ ទី១ ឈ្មោះ យ៉ុង សហសវត្សន៍ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី២ ឈ្មោះ កាក់ សម្រេច ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៣ ឈ្មោះ រឿន សារុំ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិស្រែរាជ សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៤ ឈ្មោះ ស៊ន សុធីម ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិ ស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៥ ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៩ ឆ្នាំ ទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៦ ឈ្មោះ សៀ គីមតុង ភេទ ប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ។ ទី៧ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅភូមិចុងថ្នល់ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងដកហូតបានមានម៉ូតូសេ១២៥ ចំនួន២គ្រឿង ត្រូវបានបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕

មតិយោបល់