ព័ត៌មានជាតិ

ករណីរន្ទះបាញ់ខ្សែភ្លើងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ខ្សែភ្លើង បណ្តាលឲ្យធ្លាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ និងមនុស្សរងរបួស ស្ថិតត្រង់ចំណុចក្បែរវិទ្យាល័យស្រុកស្វាយចេក ភូមិស្ទឹង ឃុំរលស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ហើយរន្ទះបាញ់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ ធ្វើឲ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ទាក់ដួលរងរបួស(សម្រាប់ពលរដ្ឋដែលមិនបានដឹងមុន)។

សូមបញ្ជាក់៖ ករណីនេះបើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល រួចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់