ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា នាំថវិកា ៤០លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ជា

ភ្នពេញៈ គ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia តារាចម្រៀងឱក សុគន្ធកញ្ញា ថ្មីៗនេះបាននាំថវិកា ចំនួន៤០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងត្រូវការជំនួយជាចាំបាច់។
យោងតាមហ្វេសប៊ុករបស់ ឱក សុគន្ធកញ្ញា បានសរសេរថា«ថ្ងៃនេះនាងខ្ញុំបានទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយនាំយកថវិកាចំនួន 40,000,000 រៀលដែលស្មើរទឹកប្រាក់ $10,000 ផ្តល់ដោយខុនដូ The View Residence សូមថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន ដែលបានផ្តល់ក្តីស្រឡាញ់និងយកចិត្តទុកដាក់ដល់កុមារកម្ពុជា សូមជូនពរឲ្យក្រុហ៊ុន The View residence ទទួលបាននូវភាពជោគជ័យ សូមអរគុណ!! »
សូមបញ្ជាក់ផងដែរថា ការនាំយកថវិកាខាងលើ ទៅកាន់ មន្ទីរពេទ្យគន្ធបុប្ជា គឺធ្វើឡើងកាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦៕

Sokunkanha (1) Sokunkanha (2) Sokunkanha (3) Sokunkanha (4) Sokunkanha (5) Sokunkanha (6) Sokunkanha (7)

មតិយោបល់