ព័ត៌មានសិល្បៈ និងកម្សាន្ត

កីឡាករ ជា ស្រួច ថាបើ ខេមរៈ សិរីមន្ត ជួយមែនរកអ្វីថ្លែងមិនត្រូវ

ភ្នំពេញៈ រយៈពេល២ថ្ងៃមកនេះ អ្នកលេងហ្វេសប៊ុក បានធ្វើការស្នើសុំនៅលើហ្វេសប៊ុក ដល់កំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ខេមរៈ សេរីមន្ត ជួយជាទឹកចិត្តក៏ដូចថវិកាដល់ ជា ស្រួច ដែលកំពុងមានជីវភាពយ៉ាងលំបាក ។
ជា ស្រួច ដែលកំពុងជួបនូវផលលំបាក ក្នុងជីវភាពប្រចាំថ្ងៃ កន្លងមកធ្លាប់បានបង្ហាញវត្តមានថតកុន ជាពិសេសនោះ គឺបង្ហាញវត្តមាន ក្នុងបទ “បេះដូងអ្នកប្រដាល់” របស់តារាចម្រៀង ខេមរៈ សិរីមន្ត ។
អតីតកីឡាករធ្លាប់ទទួលបានសំឡេងគាំទ្រក្នុងពិភពប្រដាល់ បានប្រាប់ Post News នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ថា«បន្ទាប់ពីបែកបាក់ប្រពន្ធមក ខ្ញុំបានទៅនៅព្រៃ ដោយមិនឲ្យនរណាដឹងថា ខ្ញុំនៅឯណានោះទេ ខ្មាស់គេណាស់ តែក្រោយឆ្លងជំងឺគ្រុនចាញ់ពេក ម្តាយបានផ្តាំផ្ញើឲ្យទៅផ្ទះនៅប៉ោយប៉ែតវិញដើម្បីមើលជំងឺ ក្រោយក្រោកពីឈឺ ខ្ញុំក៏ធ្វើសំណង់ ដើម្បីរកប្រាក់សងគេវិញ» ។

ជា ស្រួច ថា «បើសិនជា លោក ខេមរៈ សិរីមន្ត ជួយដល់ខ្ញុំ ដូចអ្វីដែលបងប្អូនអ្នកលេងហ្វេសប៊ុក ស្នើសុំនោះឲ្យនោះ ខ្ញុំមិនដឹងថាសប្បាយចិត្តយ៉ាងណានោះទេ »។

លោក ខេមរៈ ភារុណ ត្រូវជាបងប្រុស តារាចម្រៀង ខេមរៈ សិរីមន្ត បានថ្លែងឲ្យដឹងថា «បញ្ហានេះ ខ្ញុំអត់ដឹងផង ចាំមើលខ្ញុំឆែកមើលជាមួយគាត់ (ខេមរៈ សិរីមន្ត)» ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ លោក ជា ស្រួច បានវិលមកកាន់ភ្នំពេញវិញ ដោយស្នាក់នៅផ្ទះ លោក អេ ភូថង បណ្តោះអាសន្ន ដើម្បីរកការងារធ្វើ៕

Khemarak SereymunKhemarak (1) Khemarak (2) Khemarak (3) Khemarak (4)

មតិយោបល់