ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រឡូកសិល្បៈមិនដល់មួយឆ្នាំផង តែតារាស៊ិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ឡូយឆាយកប់សារី

ក្នុងចំណោមតារាដែលចាប់ផ្ដើមឡើងកូដ នៅក្នុងពិភពសម្ដែង គេចាប់អារម្មណ៍ថា តារាសម្ដែងកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន មានភាពខុសប្លែកជាងគេ ដោយសារតែនាងដ្បិតថា ប្រាក់ចំណូលពីការសម្ដែងមិនខ្ពស់ដូចតារាជើងចាស់ ប៉ុន្តែបើក្រឡេកទៅមើលការតុបតែងខ្លួន និងភាពស៊ីវិល័យគឺឡូយកប់។ ក្រៅពីប្រើសម្ភារៈទំនើបៗ តារាស្រីរូបនេះ ក៏និយមលេងគ្រឿងពេជ្រ និងប្រើរបស់ប្រេនៗ ខុសឆ្ងាយពីតារាស្រករក្រោយទាំងឡាយផងដែរ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេចាប់អារម្មណ៍តារាថ្មោងថ្មីរូបនេះ បង្ហោះតែពីភាពឡូយឆាយ បង្អួតគ្រឿងពេជ្រ ទូរស័ព្ទអាយហ្វូនស៊េរីចុងក្រោយ និងរបស់ប្រើប្រាស់កាលីបទាន់សម័យ ខណៈដែលនាង ក៏ត្រូវគេឃើញរស់នៅខុនដូយ៉ាងហ៊ឺហារ និងចូលតែហាងទំនើបថ្លៃៗ ហាក់ដូចមិនខ្វល់ ពីការចំណាយប្រចាំថ្ងៃ។ យោងតាមការបង្ហោះហ្វេសប៊ុក គឺនាងទើបតែត្រូវគេឃើញបង្ហាញមុខសម្ដែងក្នុងរឿង «ភ្លើង» របស់ទូរស្សន៍បាយ័ន និងរឿងភរិយាឈ្លើយស្នេហ៍ របស់ទូរទស្សន៍អប្សរាប៉ុណ្ណោះ ប៉ុន្តែបើក្រឡេកទៅមើលសភាព នៃការតែងខ្លួន គឺតារាដែលមានប្រាក់ចំណូលខ្ពស់ខ្លះមិនដូរ។ នាងក៏ជាតារាស៊ិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលត្រូវគេសរសើរពីរូបសម្រស់ផងដែរ ជាពិសេសក្នុងពេលដែលនាងបង្ហោះរូបភាពស៊ិចស៊ីម្ដងៗ គឺរមែងមានការចែកចាយ និងLike ភាគច្រើនពីអ្នកគាំទ្រ។ អ្នកសិស្បៈជាច្រើនសង្ស័យថានាងទំនងជាមានបុរសសំបូរទ្រព្យនៅពីក្រោយ ប៉ុន្តែនាងបែរជាអះអាងថាមិនមាននោះទេ ដោយបានទាំងអះអាងថាខុនដូដែលនាងរស់នៅនៅម្ដុំទួលទំពូងសព្វថ្ងៃ ក៏ជាញើសឈាមរបស់នាងនោះដែរ។

កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន បញ្ជាក់ថានាងទទួលស្គាល់ថាខ្លួនមានបុរសតាមស្រឡាញ់ ប៉ុន្តែនាងនៅមិនទាន់ជ្រើសយកបុរសណាមួយធ្វើជាកំណាន់ចិត្តនោះទេ ទើបនាងប្រកាសថាខ្លួនស្ថិតនៅទំនេរ បើទោះជានាងត្រូវគេកត់សម្គាល់ថាមានស្ថានភាពឡូយឆាយហ៊ឺហារដូចមានអ្នកឧបត្ថម្ភពីក្រោយខ្នង។ នាងថាហេតុផលដែលនាងហ៊ឺហារឡូយឆាយគឺដោយសារតែនាងក្រៅពីច្រៀង និងសម្ដែង ក៏ជាអ្នកគួកជេរដីធ្លីមួយរូបដែលជោគជ័យតែប៉ុណ្ណោះ ដោយមិនមែនពឹងលើការងារសម្ដែង និងច្រៀង ហើយធ្វើអោយខ្លួនឡូយឆាយបែបនេះនោះទេ។ នាងថាខ្លួនស្រឡាញ់ការងារសិល្បៈខ្លាំងណាស់ ទើបសម្រេចចិត្តចូលប្រឡូក ហើយកាន់តែខំរៀបខ្លួនអោយមើលទៅទាក់ទាញ បើទោះជាការងារពីសិល្បៈបានចំណូលមិនច្រើន។ អ្វីដែលនាងសប្បាយចិត្ត គឺក្រោយចូលប្រឡូកតែមួយរយៈខ្លីប៉ុណ្ណោះ រូបនាងមានផលិតករច្រើនឡើងទាក់ទងអោយសម្ដែង ខណៈដែលអាជីពច្រៀងក៏រីកចំរើននាពេលចុងក្រោយ៕

មតិយោបល់