ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅម្តុំសង្កាត់ចោមចៅ ក៏បានរង្គាសចិត្តមិនដឹងទៅពឹងពាក់នរណាឲ្យជួយកម្ចាត់ល្បែងស៊ីសងមួយប្រភេទ ដែលបានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាពលរដ្ឋបាននិយាយថា ល្បែងកន្ទុយលេខនេះ បានពពាក់ពពូន នៅម្តុំផ្សារកាណាឌី ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គឺបានរីកដុះដាលដូចផ្សិត ដោយគ្មានការបង្រ្កាបសោះឡើយ។
ដោយមើលឃើញសកម្មភាព ពិសេសក្រុមគ្រួសារ ពួកគាត់បានវក់នឹងល្បែងនេះ គឺក្នុងមួយថ្ងៃ បានយកលុយពីផ្ទះរាប់ម៉ឺនរៀលទៅផ្សងសំណាង។ ពួកគាត់និយាយថា ពេលខ្លះមានឈ្លោះទាស់តែងគ្នា ដោយសារអត់លុយ ទិញម្ហូប តែបែរមានខ្សែកន្ទុយលេខ ញុកពេញផ្ទះ។ មានពេលខ្លះបង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារផងដែរ។
ប្រជាពលរដ្ឋបាននិយាយថា អ្នកកាងល្បែងកន្ទុយលេខនៅម្តុំផ្សារកាណាឌីយ៉ាងនោះ គឺឈ្មោះ អូ។
ប្រភពព័ត៌មានបន្តទៀតឈ្មោះ អូ នេះមិនដែលខ្លាចសមត្ថកិច្ចឡើយ ហើយថែមទាំងគំរាមដល់កូនកញ្ជ្រែង បើកមិនកត់ឲ្យគាត់ទេ គាត់នឹងឲ្យកម្លាំងចាប់។
ពួកគាត់សំណូមពរ ដល់ថ្នាក់លើផ្សេងៗទៀតសូមមេត្តាចុះមើល និង ចាត់វិធានការឲ្យបានជាក់លាក់ ព្រោះល្បែងនេះជាល្បែងខុសនឹងច្បាប់ ហើយក៏ជាសត្រូវ និងគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពផងដែរ៕
មតិយោបល់