ព័ត៌មានសិល្បៈ និងកម្សាន្ត

ភិន សុដាលីស ធ្វើសន្និសីទកាសែតទម្លាយរឿងលែងលះ

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដានេះ តារាសម្ដែងស្រីដែលទើបបញ្ចប់ព័ត៌មានលែងលះជាមួយលោកប៉ែន ចំរ៉ុង ទាំងមិនធ្លាប់ស្គាល់មង្គលការនោះ នឹងចេញមុខប្រកាសជាលើកដំបូងនៅក្នុងពិធីសន្និសីទមួយ ដើម្បីបើកកកាយ ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យនាងលែងលះ និងលទ្ធផលនៃការលះលែងក្រោយត្រូវតុលាការប្រកាសសាលក្រុម។

នៅក្នុងពិធីនេះ គេឃើញមានអ្នកចូលរួមផ្ដិតយករូបភាពយ៉ាងច្រើនកុះករ ពីសំណាកអ្នកសារព័ត៌មាន ជាពិសេសពីក្រុមអ្នកចង់តាមដានពីជីវិតអតីតរបស់នាងជាមួយនឹងលោកប៉ែន ចំរ៉ុង។ ហើយគេក៏ឃើញអ្នកនាងមានភាពរឹងប៉ឹង គឺមិនដូចនារីដែលពរពោះជិតគ្រប់ខែ ហើយត្រូវស្វាមីដាក់ពាក្យសុំលែងទៀតនោះទេ ដែលមានន័យថា អ្នកនាង ភិន សុដាលីស អាចធ្វើចិត្តបាន និងមិនមានអារម្មណ៍គិតខ្លី ដូចអ្វីដែលអ្នកនាងធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើល ក្រោយពេលបណ្ដឹងលែងលះត្រូវបានបែកធ្លាយភ្លាមៗនោះទេ។

អ្នកនាងបានស្វាគមន៍ចំពោះការចោទសួរ ពាក់ព័ន្ធនឹងអតីតកាល និងអនាគតរបស់អ្នកនាង ជាមួយនឹងកូនស្រីក្នុងផ្ទៃដែលហៀបនឹងមើលឃើញពន្លឺថ្ងៃ ហើយមិនបានទទួលភាពកក់ក្ដៅពីលោកប៉ែន ចំរ៉ុង ជាឪពុកនោះ។ ការទម្លាយរបស់នាង គឺជាលើកទី១ ចាប់តាំងពីប្រទះរឿងមិនល្អជាមួយអតីតស្វាមី ហើយក៏ទំនងជាការប្រកាសលើកចុងក្រោយរវាងអ្នកនាង និងលោកប៉ែន ចំរ៉ុងផងដែរ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងខ្លឹមសារនៅក្នុងសន្និសីតកាសែតយ៉ាងណាៗនោះ Post News នឹងធ្វើការលាតត្រដាងបន្ទាប់ពីសន្និសីទត្រូវបញ្ចប់៕

មតិយោបល់