អាមេរិក: នៅមុននេះបន្តិច មានករណីបាញ់ប្រហារគ្នា ដែលបណ្តាលឲ្យអ្នកស្លាប់ ២នាក់និងរបួស ១៧នាក់ នៅក្លឹបរាត្រីមួយកន្លែង នាទីក្រុងតំបន់សេដ្ឋកិច្ច Fort Myers នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មានចិនស៊ិនហួ នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អាមេរិកក៏ធ្លាប់មានករណីបាញ់សម្លាប់រង្គាលនៅក្នុងក្លឹបរាត្រីស្រឡាញ់ភេទដូចគ្នា នាទីក្រុង Orlando រដ្ឋផ្លរីដា ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៥០នាក់ និងរងរបួស ៥៣នាក់ផ្សេងទៀត ក្រោយមកក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ក៏បានចេញមុខ ប្រកាសទទួលខុសត្រូវលើករណីនេះ៕
មតិយោបល់