ហុងកុងៈ អតីតបវរកញ្ញា ហុងកុង នាង Lee San San កំពុងស្ថិតក្រោមសម្ពាធធំសម្បើប ដោយប្រកាសដាក់លក់ម្កុដរបស់ខ្លួននៅលើបណ្តាញសង្គមចិន Weibo ។
យោងតាម Asian E-News Portal ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា អតីតបវរកញ្ញា ហុងកុង នាង Lee San San បានពើបប្រទះនូវភាពតានតឹងយ៉ាងខ្លាំង ទើបប្រកាសលក់ ម្កុដនោះទៅ ដើម្បីដោះស្រាយភាពតានតឹង។
នាង Lee San San បានសរសេរនៅលើគណនី Weibo ថា «ចំពោះខ្ញុំ ការយំជាវិធីល្អ មួយដែលលាភាពមិនសប្បាយចិត្ត ក្នុងរាងកាយរបស់ខ្ញុំ» ។
អតីតបវរកញ្ញាហងុកុងខាងលើ បានបន្តថា ការប្រកាសលក់ ម្កុដនេះ ចាប់ផ្តើមតាំងពីខែ មិថុនា ព្រោះតែវាផ្តល់ឲ្យភាពតានតឹង នឹងធ្វើឲ្យខ្ញុំបាត់បង់ភាពអត់ធ្មត់ ដើម្បីរងចាំការស្រោចស្រង់៕
មតិយោបល់