ព័ត៌មានជាតិ

អុញនោះ! ធ្លាប់លួចមក២០ដងម្ចាស់មិនមាត់ ចុងក្រោយជាប់ជង់របស់សមត្ថកិច្ច

កណ្ដាល: កាលពីវេលាម៉ោង ១៤ និង ៣៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចខ្លួននារីម្នាក់ពាក់ព័ន្ធករណីលួចលុយក្រុមហ៊ុនជាង២០ដង នៅចំណុចសង្វៀនជល់មាន់របស់ ក្រុមហ៊ុនកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត ស្ថិតភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ ស ស្រីល័ក្ខ អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
អ្នកដំណាងឲ្យក្រុមហ៊ុនឈ្មោះ ធុន វាសនា ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គាវ៉ូដា មានទីលំនៅភូមិរការលើ ឃុំស្វាយរលំ ស្រុកស្អាង ។
សម្ភារ:បាត់បង់៖ ប្រាក់ប្រមាណជាង ៧,៤៥០ដុល្លារ។

វត្ថុតាងដកហូតបាន៖
-ទូរស័ព្ទដៃចំនួន២គ្រឿង
-លោហ:ធាតុពណ៌លឿង មានបណ្តោងដាំត្បូងពណ៌ស១ខ្សែរ
-លោហ:ធាតុពណ៌លឿង ១ខ្សែរ
-ចិញ្ចៀន២វង់។

ដំណើររឿង៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនសង្ស័យថាមានការបាត់ប្រាក់នៅក្នុងតុតាយស្រ៊ីវ តែពុំទាន់ធ្វើការត្រួតពិនិត្យទេ រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានឲ្យដំណាងខាងលើត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ក៏ឃើញក្មេងស្រីសង្ស័យលួចយកប្រាក់ពីតុល្បែងតាយស្រ៊ីវ ជាញឹកញាប់ប៉ុន្តែខាងក្រុមហ៊ុនពុំបានសួរនាំឬប្ដឹងផ្ដល់អ្វីទេ ដោយទុកឱកាសនិងរងចាំមើលថា ក្មេងស្រីសង្ស័យខាងលើនេះ នៅបន្តលួចទៀតដែរឬទេ ។ លុះមកដល់វេលាកើតហេតុក្មេងស្រីសង្ស័យនៅតែបន្ដធ្វើសកម្មភាពលួចទៀត ទើបជនរងគ្រោះ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីខាងលើបានបម្រើការងារជាបុគ្គលិកក្នុងសង្វៀនជល់មាន់របស់ក្រុមហ៊ុនកាស៊ីណូ ហ្រ្គេនដ្រាហ្គរនរីសត រយ:ពេលប្រមាណជាង ៣ខែមកហើយ ដោយធ្វើខាងផ្នែកលើកម្ហូបអាហារជូនភ្ញៀវ បន្ទាប់មកក៏ប្ដូរទៅធ្វើជាអ្នករាប់លុយស៊ីសងល្បែងតាយស្រ៊ីវ និងបានលួចយកលុយអស់ជាង២០ដងមកហើយ។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់