ត្បូងឃ្មុំៈ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៧៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០០-០១ ត្រង់ចំណុចមុខដីស្រែឈ្មោះ ថន មនោ ភេទប្រុស ភូមិប្រធាតុ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ រវាងរថយន្ត និងម៉ូតូ។
រថយន្តម៉ាក LexusRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9743 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចខាងលើ បានទៅបុកម៉ូតូម៉ាកវ៉េវ(ឆ្លាម) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ នួង រិន ភេទប្រុស
អាយុ ៥៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុអ្នកបើកបរបើករថយន្តរត់គេចបាត់ស្រមោល ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់