ព័ត៌មានជាតិ

ស្រ្តីជំនាញលូកកាបូបម្នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទីព្រឹក ស្រ្តីជាជនសង្ស័យជំនាញដើរលួចលូកយកកាបូបលុយតាមទីផ្សារម្នាក់អស់ លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្សារចាស់ ខណៈធ្វើសកម្មភាពហើយត្រូវជនរងគ្រោះដឹងទាន់ពេលហើយប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ហេតុការណ៍នេះកើតឡើងក្នុងបរិវេណផ្សារចាស់ កន្លែងលក់ត្រី ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ កេត ម៉ាល័យ ភេទស្រី អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

កាបូបម៉ាក LV ពណ៌ត្នោត ក្នុងនោះមាន៖
-លុយដុល្លារ ៦៦៦ដុល្លារ
-លុយខ្មែរ ៤៧ម៉ឺនរៀល
-អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ១សន្លឹក
-ប័ណ្ណបើកបរឡាន ចំនួន ១
-ប័ណ្ណពត៌មាន របស់ធនាគារអេស៊ីលីដាចំនួន ០១ ត្រូវជនសង្ស័យដកចេញពីកាបូបស្ពាយធំ ពណ៌ត្នោត របស់ជនរងគ្រោះ ទៅក្ដោបទុកនៅនឹងមុខពោះ ហើយយកកាបូបខ្លួនបាំង តែត្រូវជនរងគ្រោះដឹងខ្លួន ក៏ស្រែកឆោឡោឲ្យសមត្ថកិច្ចជួយឃាត់ជនសង្ស័យ និងដកយកកាបូបមកវិញ។ ករណីនេះសមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

គួរបញ្ជក់ផងដែរថា នៅទូទាំងខេត្តសៀមរាប បន្ទាប់ពីមានករណីចោរកម្មគ្រប់ប្រភេទកើនឡើងយ៉ាងកក្រើកដូចជា គាស់ផ្ទះ ឆក់ ប្លន់ ភ្ជង់ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្ត មានការយកចិត្តទុកដាក់បានស្នើដាក់គោលការណ៍ ស្រាវជ្រាវបង្រ្កាបដោយចាត់ឲ្យនាយកដ្ឋានព្រណ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំមកជួយសហការ ក្នុងនោះមានស្នងការរងទទួលផែនព្រណ្មទណ្ឌខេត្ត លើកទិសដៅ ដឹកនាំបើកយុទ្ធនាការទូទាំងក្រុង/ស្រុកទាំង១២ បង្កើនការល្បាតពួនស្ទាក់ ជម្រុញធ្វើរដ្ឋបាលចំហររៀងរាល់ព្រឹក ចល័តត្រួតពិនិត្យអាវុធជាតិផ្ទុះរៀងរាល់យប់ ស្វែងរកចាប់មុខសញ្ញាសេសសល់ក្នុងករណី មុខសញ្ញាមានដីកា ដើម្បីជាសេចក្តីសុខ សុវត្ថិភាពសាកសមជាខេត្តទេសចរណ៍ប្រវត្តិសាស្រ្ត៕

មតិយោបល់