ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ សុចាន់ធី មកលេងស្រុកជាថ្មី

កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ អតីតតារាសម្តែងជើងចាស់អ្នកនាង ម៉ៅ សុចាន់ធី បានវិលមកលេងស្រុកខ្មែរជាថ្មី។ អ្នកនាង ម៉ៅ សុចាន់ធី បានអះអាងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ការវិលមកលេងស្រុកខ្មែរជាថ្មីនាពេលនេះ គឺដើម្បីមកជួបស្វាមី និងបងប្អូននៅស្រុកកំណើតផងដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហាគ្រួសារ អ្នកនាង ម៉ៅ សុចាន់ធី លើកឡើងថា ខ្លួនកំពុងបានរៀបចំឯកដាក់ទៅកាន់ស្ថានទូតអាមេរិករួចហើយ ដើម្បីធានាស្វាមីរបស់អ្នកស្រីទៅរស់នៅអាមេរិកជុំគ្នា បន្ទាប់ពីអ្នកនាងបានរៀបការហើយបានប្រមាណជាងមួយឆ្នាំមកនេះ។

ការវិលមកនេះ អ្នកនាងក៏មានបំណងចង់បង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍ នានាផងដែរ ប៉ុន្តែដោយសារតែអ្នកនាងមករយៈពេលខ្លី ពោលត្រឹមតែ៣ សប្តាហ៍ប៉ុណ្ណោះ ហេតុនេះ ទំនងជាអ្នកនាងមិនមានឱកាសសម្រាប់ធ្វើរឿងនេះឡើយ។

យ៉ាងណាក៏ដោយសម្រាប់វិស័យសិល្បៈនេះ អ្នកនាងនៅតែស្រឡាញ់ដដែល បើទោះបីជាពេលនេះ អ្នកនាងមានវ័យជ្រេបន្តិចក៏ដោយ ប៉ុន្តែអ្នកនាងនៅតែមាន បំណងចង់សម្តែងឡើងវិញដដែល៕

មតិយោបល់