ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ដេននី គឺជាសេដ្ឋីនី មានមុខរបរក្នុងដៃ ៣ធំៗ

ភ្នំពេញ: កន្លងមកមានទស្សនិកជនតិចណាស់ ដែលបានដឹងព័ត៌មានច្បាស់ការមួយរបស់ ដេននី ក្វាន់ ដោយនាងមិនត្រឹមតែជាអ្នកសិល្ប:នោះទេ តែនាងត្រូវបានគេស្គាល់ថា ជាសេដ្ឋីនី ដែលមានមុខរបរក្នុងដៃធំៗ ចំនួន៣។

ក្នុងវិថីសិល្ប: ដេននី ក្វាន់ គេស្គាល់កាន់តែច្បាស់ ក្រោយផ្ទុះរឿង សិចស៊ី ជាមួយនិងអ្នកសិល្ប: និងទស្សនិកជនកន្លងទៅថ្មីៗនេះ ដោយទស្សនិកជន បានធ្វើការចោទប្រកាន់ទៅលើនាងថា ស្លៀកពាក់សិចស៊ីចង់ទាញប្រជាប្រិយភាព ប៉ុន្តែនាងបានធ្វើការអះអាងម្តងហើយម្តង ទៀតថា វាជាចំណង់ចំណូលចិត្តរបស់នាងតែប៉ុណ្ណោះ។

បើទោះបីជា យ៉ាងនេះក្តី ដេននី ក្វាន់ ត្រូវបានគេឈ្លេចសួរម្តងហើយ ម្តងទៀតថា នាងមានមុខរបរអ្វីខ្លះ ក្នុងដៃក្រៅពីអាជីពសិល្ប:នេះ?

ក្នុងបទសម្ភាសន៍ជាមួយនិងស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុកមួយ ក្នុងពេលថ្មីៗមកនេះ ដេននី ក្វាន់ បានប្រាប់ឲ្យដឹងថា “ក្រៅពីអាជីពសិល្ប: នាងមានមុខរបរក្នុងដៃចំនួន៣ ក្នុងនោះមានហាងលក់គ្រឿងសង្ហារឹម ហាងបញ្ចាំ និងការ៉ាស់សាំង ដោយហាងទាំងនេះ តម្រូវឲ្យប្អូនជីដូនមួយ ជាអ្នកមើលការខុសត្រូវ”

ថ្មីៗនេះដែរ គេនៅចាប់អារម្មណ៍មុខរបរថ្មីមួយទៀត គឺនាងក៏ជាអ្នកលក់រថយន្តផងដែរ ក្រោយបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងថា (Just Arrived ! lexus RX 300 Color white /Tan . Years 2001 . no hit No paint ) ទើបមកដល់ថ្មី ឡិចស៊ីស RX300 ឆ្នាំ2001 .ពណ៌កាំម៉ៃ ក្នុងលឿង ថ្នាំស៊ីនឡានមូលអត់បុក។ តម្លៃ15500$ អាចចរចាបាន។ ចាប់អារម្មណ៍ Chat inbox)

ក្នុងនោះដែរ អ្នកលេងហ្វេសប៊ុកបាន Comments សួរថា មានព្រូសអត់បង? ដេននី ក្វាន់ឆ្លើយតបវិញថា ច៎ាសមាន៕

មតិយោបល់