កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ភោជនីយដ្ឋាន និង Pub G21 ស្ថិតនៅប្ញស្សីកែវ ជាប់ស្ពានដែកប៉ាឡេ ដែលជាសម្ព័ន្ធទី៦ របស់ហាងវីហ្វ្រេន បានបើកសម្ពោធ យ៉ាងអធឹកអធម។ នៅក្នុងពិធីនោះ ក៏មានវត្តមានបវរកញ្ញាថៃលេខ១ និងតារាសិល្បៈខ្មែរ យ៉ាងច្រើនកុះករចូលរួមផងដែរ។
លោក គង់ សុភា បញ្ជាក់ថា នៅក្នុងពិធីនោះ លោកអញ្ជើញសិល្បករ តែប្រមាណ៣០រូបប៉ុណ្ណោះ ប៉ុន្តែបានរៀបចំជាតារាដើរម៉ូដ និងតារាៗ ច្រៀងរាំជាច្រើនរូប។ ក្នុងនោះលោកក៏អញ្ជើញបវរកញ្ញាថៃ គឺកញ្ញា Phannaporn Soogchod កញ្ញាឯក DEVI SRI SIAM 2019 (ស្រីទេវីស្យ៉ាម) អោយមកចូលរួមជាកិត្តិយសផងដែរ ដោយកញ្ញាបានចូលរួមជាកិត្តិយស និងជួយដើរម៉ូដនៅក្នុងពិធី។
បុរសឯកដែលធ្លាប់ជាប់ចំណាត់ថ្នាក់លើឆាកអន្តរជាតិកន្លងមក ក៏មកចូលរួមជាកិត្តិយស នៅក្នុងពិធីរបស់លោកផងដែរ។ លោកថាហាង G21 ដ្បិតថា មានលក្ខណៈបែបទំនើប និងឈ្មោះផ្សេង ប៉ុន្តែសម្រាប់មុខម្ហូប និងតម្លៃគឺដូចគ្នា ទាំងស្រុងនឹងគ្រប់ហាងរបស់វីហ្វ្រេន ដោយបរិយាកាសដែលបានរៀបចំ ក៏ដើម្បីតម្រូវកម្មវិធីខួបកំណើត និងពិធីផ្សេងៗ ដែលមានរង្វង់១២០តុចុះ។
លោក គង់ សុភា ម្ចាស់ហាង G21 បន្តទៀតថា ដោយសារតែភោជនីយដ្ឋាននេះ ត្រូវបានរៀបចំបន្ថែម ជាកន្លែងលក់ស្រាក្រឡុក មើលទេសភាពច្រាំងទន្លេ ដើម្បីអោយស័ក្តសមនឹងទីតាំង នៅជាប់ស្ពានដែកប៉ាឡេ ប្ញស្សីកែវ ហើយមានការបន្ថែមនូវមុខម្ហូបខ្លះផង ទើបមិនដាក់ឈ្មោះ វីហ្វ្រេនសាខាទី៦ ហើយដាក់ឈ្មោះថ្មីថា G21។
ហេតុផលដែលបរិយាកាសក្នុងហាងនេះទាំងមូល មានសោភ័ណ្ឌភាពប្លែក និងមានរចនាបទបែបអឺរ៉ុប ក៏ដោយសារតែលោក បានរៀនបញ្ចប់ផ្នែកឌីហ្សាញ នៅក្រៅប្រទេស ហើយបានបញ្ចេញស្នាដៃក្នុងការរៀបចំហាងទាំងមូលដោយផ្ទាល់។
មតិយោបល់