ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច

ព្រៃវែង: យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ១១២-១១៣ ស្ថិតនៅភូមិជោរ៍២ ឃុំក្រញូងស្រុកកំចាយមារ ខេត្តព្រៃវែង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ C១២៥ សេរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1T-7741 បើកបរដោយឈ្មោះ សុខ ចម្រើន ភេទប្រុស អាយុ ៤៩ នៅភូមិ/ឃុំខាងលើ បើកចេញពីផ្ទះឈ្មោះ វណ្ណី ភេទប្រុស អាយុ ៤២ ឆ្នាំ ក្នុងស្ថានភាពស្រវឹង មកដល់ចំណុចកើតហេតុបានធ្វើការឆ្លងផ្លូវក៏ត្រូវរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7314 បើកបរដោយជនមិនស្គាលអត្តសញ្ញាណ (រត់គេចខ្លួន) បណ្ដាលឲ្យស្លាប់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សានៅប៉ុស្តិ៍នគរបាលក្រញូង ដើម្បីចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់