ព័ត៌មានជាតិ

ជិះម៉ូតូបុកធុងទឹកកកបណ្ដាលឲ្យស្លាប់ ២នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូជិះបុកធុងទឹកកក ក្បែរចិញ្ចើមផ្លូវ ស្ថិតតាមបណ្ដោយផ្លូវលំ ភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អ្នកបើកបរឈ្មោះ តែ សៀន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លាប់នៅកន្លែងកើតហេតុ) និងក្មេងម្នាក់ទៀតរងរបួសធ្ងន់ មានអាយុ ៦ឆ្នាំ ស្លាប់តាមផ្លូវពេលក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសព ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់