ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ក្នុងចំណោម ៣នាក់ លួចគាស់ផ្ទះ ត្រូមវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធអំពើលួចគាស់ផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម្ចាស់ផ្ទះឈ្មោះ រ៉ា សិដា ភេទស្រី អាយុ ៣០ ឆ្នាំ។
ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ យឺ វណ្ណ: ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស។
២/ឈ្មោះ ហ៊យ ប៊ុនឡាយ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
៣/ឈ្មោះ ពិត ស៊ីហាប់ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស (រត់គេចខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងស្រាវជ្រាវបន្តតាមចាប់ជនល្មើសដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់