ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងបៅទឹកដោះឆ្កែជាង៦ឆ្នាំ ត្រូវបញ្ជូនទៅចាក់វ៉ាក់សាំងឆ្កែឆ្កួត

ឥណ្ឌាៈ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ជាប់ចិត្តនឹងការបៅទឹកដោះសត្វឆ្កែតាំងពីអាយុបាន៤ឆ្នាំ ត្រូវបានឪពុកម្តាយបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីចាក់វ៉ាក់សាំងការពាររោគឆ្កែឆ្កួត។

ក្មេងប្រុស Mohit Kumar រស់នៅក្នុង ភូមិ Manaitand ប្រទេសឥណ្ឌាហាក់ដូចជាញៀណនឹងទឹកដោះសត្វឆ្កែតាំងពីគេមានអាយុ៤ឆ្នាំមក។ សត្វឆ្កែជាច្រើនក្បាលនៅក្នុងទីក្រុងមួយនេះត្រូវបាន Mohit បៅដោះ។

ឪពុកម្តាយក្មេងប្រុសបានហាមប្រាម និងបំបែកកូនមិនឲ្យចេញពីក្រៅផ្ទះដោយគ្នាការឃ្លាំមើលពីមនុស្សធំទេ ព្រោះខ្លាចកូនលួចទៅបៅទឹកដោះសត្វឆ្កែ។ ប៉ុន្តែមកដល់ពេលនេះពួកគេគ្មានមធ្យោបាយ ក្នុងការហាមឃាត់ក្មេងប្រុសនេះឲ្យឈបបៅដោះសត្វឆ្កែបានឡើយ ។

អ្នកស្រី pinky ម្តាយរបស់ក្មេងប្រុសបាននិយាយថា កូនរបស់នាងតែងតែទៅបៅទឹកដោះឆ្កែអណាថាដែលគេបានជួប។ គាត់បាននិយាយថា «សត្វឆ្កែភាគច្រើននៅក្នុងក្រុងមួយនេះចូលចិត្តកូនខ្ញុំ និងឲ្យកូនខ្ញុំបៅដោះយ៉ាងងាយស្រួល»។ អ្នកស្រីបន្តថា គ្រួសាររបស់គាត់មិនបានគាំទ្រឲ្យកូនបៅដោះសត្វឆ្កែទេ ហើយបានទិញចំណីអាហារ និងទឹកដោះគោជាច្រើនឲ្យគេញ៉ាំប៉ុន្តែគេមិនចូលចិត្ត ចេះតែលួចទៅបៅដោះសត្វឆ្កែ។

យ៉ាងណាក៏ដោយបើតាមសម្តីរបស់វេជ្ជបណ្ឌិតបាននិយាយថា ក្មេងប្រុសនេះពិតជាចម្លែកណាស់ដែលញ៉ាំទឹកដោះឆ្កែហើយគ្មានបញ្ហាប៉ះពាល់ដល់សុខភាព ប៉ុន្តែគេអាចប្រឈមមុខនឹងកើតរោគឆ្កែឆ្តួតដែរ៕

Mohit-Kumar-600x339

https://youtu.be/2_Bf_-BZ5Yg

មតិយោបល់