ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូលតារាសម្ដែង Bill Paxton ទទួលមរណៈភាពចំថ្ងៃ ប្រកាសពានរង្វាន់ អូស្ការ

នៅថ្ងៃទី ២៦ ខែ កុម្ភ: ជាថ្ងៃដែលនៅ ហូលីវ៉ូត កំពុងរៀបចំកម្មវិធីធំ គឺកម្មវិធីប្រកាសពានរង្វាន់លំដាប់ពិភពលោក Oscars 2017

ខណ:ថ្មីៗនោះ ស្រាប់តែមានដំណឹងដ៏សោកសៅបានប្រកាសឡើងថា កំពូលតារាសម្ដែងលោក Bill Paxton បានទទួលមរណ:ភាពហើយ ចំថ្ងៃប្រកាសពានរង្វាន់តែម្ដង ក្នុងអាយុ ៦១ ដោយមានការវះកាត់ជំងឺ ។ នេះបើយោងតាមសារព័ត៌មាន ABC បានចេញផ្សាយនៅថ្ងៃទី ២៦ ខែ កុម្ភ: ឆ្នាំ ២០១៧ ។

កំពូលតារាសម្ដែង Bill Paxton បានចាប់ផ្ដើមសាងកេរ្ដិ៍ឈ្មោះល្បីល្បាញជាច្រើន ដំបូងលោកត្រូវបានមហាជនស្គាល់ថា​ជា តារាកំប្លែង បន្ទាប់មកលោកក៏បានបាត់មុខមួយរយ: ហើយចាប់ផ្ដើមមានវត្តមានវិញក្នុងខ្សែភាពយន្ដធំជាច្រើនដែល ធ្វើឲ្យលោកល្បីឈ្មោះមានដូចជា “Weird Science,” “Aliens,” “Apollo 13,” “Titanic,” “Twister,” និង “True Lies.” ទាំងនេះសុទ្ធសឹងតែភាពយន្ដធំៗដែលលោកបានសម្ដែង ។

គួរបញ្ជាក់ផងដែរថា កំពូលតារាសម្ដែង Bill Paxton បានរកអ្នកគាំទ្រថ្មី ដែលជាក្មេងជំនាន់ក្រោយជាច្រើនសែននាក់ តាមរយ:ការសម្ដែងនៅក្នុងរឿង “Big Love,” ដែលជាប្រភេទរឿងភាគទូរទស្សន៍ របស់ស្ថានីយ៍ទូរទស្សន៍ HBO ពី ឆ្នាំ ២០០៦ ដល់ ២០១១ ៕

មតិយោបល់