ព័ត៌មានសុខភាព

ឃើញសញ្ញាព្រមានទាំងនេះកុំប្រហែស បើទោះជាអ្នកនៅក្មេងក៏ដោយ

បរទេស៖ ពីមុនជំងឺដាច់សរសៃឈាមខួរក្បាល(stroke) កើតឡើងចំពោះតែមនុស្សចាស់ប៉ុណ្ណោះ។ តែពេលនេះ ជំងឺដាច់សរសៃឈាម​ខួរក្បាល​ក៏អាច​កើត​ចំពោះមនុស្សវ័យក្មេងបានដែរ។

ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ឬពិការអវៈយវៈ អ្នកគួរតែ​ស្វែងយល់​ពីរោគសញ្ញា​ព្រមាន​មួយចំនួននេះឲ្យបានច្បាស់។

ខ្សោយ, ព្រិលភ្នែក ឬមើលមិនឃើញ
ប្រសិនបើចក្ខុវិស័យរបស់អ្នកខ្សាយ, ព្រិល តែម្ខាង ឬក៏ទាំងពីរ អាចជារោគសញ្ញាមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល។ យោងតាមស្ថិតិ ៤៤% នៃមនុស្សដែលទទួលរងពីជំងឺដាច់សសៃឈាមខួរក្បាលនៅក្នុងប្រទេសអង់គ្លេស បានជួបប្រទះ​បញ្ហាខូច​ចក្ខុវិស័យ​ពីមុនពេល​ដែលជំងឺដាច់​សសៃឈាម​ខួរក្បាលកើតឡើង។

វិលមុខ និងឈឺក្បាលមួយរំពេច
អាការៈវិលមុខជាសញ្ញាព្រមានគ្រោះថ្នាក់ខ្លាំងបំផុតនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសចំពោះស្ត្រីវ័យតិចជាង ៤៥ឆ្នាំ នេះបើយោងតាមវេជ្ជបណ្ឌិត David Newman នៅសាកលវិទ្យាល័យ Hopkins។ ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា វិលមុខ ឬឈឺក្បាលមួយរំពេច និងធ្លាប់សន្លប់បាត់បង់ស្មារតី ត្រូវស្វែងរកជំនួយពីផ្នែកវេជ្ជសាស្ត្រជាបន្ទាន់។

ស្ពឹកអវៈយវៈមួយរំពេច
នេះជាសញ្ញាទូទៅមួយនៃជំងឺដាច់សរសៃឈាមខួរក្បាល។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកជំងឺពិការអវៈយវៈណាមួយ ប្រសិនបើពួកគេដួលសន្លប់ដោយមិនដឹងខ្លួន។

ឈឺមុខមួយចំហៀង
ការឈឺចាប់ភ្លាមៗនៅលើមុខផ្នែកខាងឆ្វេង ឬក៏ខាងស្តាំ អាចជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល។

ឈឺក្បាល និងឈឺក្បាលប្រកាំង
ការសិក្សាមួយបានចូលរួមដោយអ្នកស្ម័គ្រចិត្តចំនួន ៥៨៨ នាក់ បានរកឃើញថា អ្នកដែលឧស្សាហ៍ឈឺក្បាលប្រកាំង មុនពេលកើតជំងឺដាក់សរសៃឈាមខួរក្បាល ភាគច្រើនជាមនុស្សវ័យក្មេង។ ប្រសិនបើអ្នកធ្លាប់មានរោគសញ្ញាមួយនេះ គួរតែទៅពិនិត្យឲ្យបានច្បាស់លាស់។

គ្មានកម្លាំង
ការសិក្សាបានរកឃើញថា ក្នុងចំណោមអ្នកជំងឺដែលមានបទពិសោធន៍ពីជំងឺដាច់សរសៃឈាមខួរក្បាល (stroke) ជាពិសេសគឺស្ត្រី គឺងាយនឹងអស់កម្លាំង, មានអារម្មណ៍វង្វេងរង្វាន់, ភាំងៗ…។

ពិបាកដកដង្ហើម និងញ័រទ្រូង
នៅពេលដែលជំងឺដាច់សរសៃឈាមកើតឡើង ដង្ហើមនឹងពិបាកដក រីឯបញ្ហាញ័រដើមទ្រូង បណ្តោលមកពីចង្វាក់បេះដូងលោតញាប់ពេក ព្រោះតម្រូវការអុកស៊ីសែនមិនគ្រប់គ្រាន់។

ដើម្បីបង្កាជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរតែទទួលទានអាហារដែលមានផាសុខភាព និងធ្វើលំហាត់ប្រាណទៀងទាត់។ ដូចគ្នានេះផងដែរ អ្នកគួរតែសម្រាក និងថែរក្សាទម្ងន់ឲ្យបានល្អ។ ជាពិសេស ជៀសវាងការទទួលទានគ្រឿងស្រវឹង និងជក់បារី៕

stroke

មតិយោបល់