ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាយុទើប ២១ឆ្នាំសោះ បានដើរលេងកម្សាន្ត ៦៥ ប្រទេសទៅហើយ

បរទេសៈ ពិតជាមិនគួរឲ្យជឿទេថា យុវជនម្នាក់នេះ នៅក្មេងសោះអាចធ្វើដំណើរកម្សាន្ត បានរហូតទៅដល់ ៦៥ ប្រទេស ក្នុងរយៈពេលជាង ៥ ឆ្នាំ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។

យុវជនម្នាក់នេះ ឈ្មោះ Taylor Gleason អាយុ ២១ ឆ្នាំ ជាជនជាតិអាមេរិក កើតនៅរដ្ឋកាលីហ្វញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក។ យុវជនរូបនេះ បានចាកចេញជាមួយក្រុមគ្រួសារ ទៅរស់នៅប្រទេសម៉ិកស៊ិក។

អំទ្បុងពេលយុវជន Gleason អាយុ ១៦ ឆ្នាំ គាត់បានធ្វើដំណើរ ទៅប្រទេសអ៊ីតាលី តាមរយៈការរៀបចំឡើងពីវិទ្យាល័យរបស់គាត់។ យុវជន Gleason បានបង្ហាញពីគោលបំណងថា គាត់ចូលចិត្តដំណើរស្វែងរកកន្លែងដែលថ្មីៗ តាមរយៈការដើរកម្សាន្ត ទៅកាន់បណ្ដាលប្រទេសជាច្រើន ក្នុងពិភពលោក។

ក្នុងរយៈពេល ៥ឆ្នាំសោះ យុវជនរូបនេះ បានធ្វើដំណើរកម្សាន្តដល់ ៦៥ ប្រទេស ដោយត្រឹមតែរយៈពេល ២ឆ្នាំ គាត់មានបទពិសោធន៍ធ្វើដំណើរក្នុងដៃចំនួន ៥០ ប្រទេសទៅហើយ៕

photo_2016-07-28_11-19-15photo_2016-07-28_11-19-20photo_2016-07-28_11-19-24photo_2016-07-28_11-19-29photo_2016-07-28_11-19-32photo_2016-07-28_11-19-35photo_2016-07-28_11-19-38photo_2016-07-28_11-19-43photo_2016-07-28_11-19-46photo_2016-07-28_11-19-50

មតិយោបល់