ព័ត៌មានជាតិ

ស្រវឹងស្រារជិះម៉ូតូដួលខ្លួនឯង បោកក្បាលនិងថ្នល់រងរបួសធ្ងន់

ស្ទឹងត្រែងៈ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើកម៉ូតូយ៉ាងលឿនមកដល់ចំណុចគល់ស្ពានសេកុង ស្រាប់តែទប់ចង្កូតមិនជាប់ បណ្តាលឲ្យដួលខ្លួនបោកក្បាលទៅនិងថ្នល់ពេញទំហឹងរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុងគល់ស្ពានសេកុង ស្ថិតក្នុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ យុន ភេទប្រុស អាយុជិត៤០ឆ្នាំ រស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានជិះម៉ូតូម៉ាកវេវអាល់ហ្វា គ្មានស្លាកលេខ ធ្វើដំណើរពីទីរួមខេត្តត្រឡប់ទៅភូមិ មកដល់ចំណុចស្ពានសេកុងបានវ៉ារថយន្តមួយគ្រឿង ហើយទប់ចង្កូនមិនជាប់ បណ្ដាលឲ្យដួលប្រកាច់ប្រកិនតែម្ដង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានអ្នកធ្វើដំណើរតាមដងផ្លូវជួយជូនទៅមន្ទីពេទ្យ ដើម្បីសង្គ្រោះ៕

photo_2016-07-28_16-47-13photo_2016-07-28_16-47-14photo_2016-07-28_16-47-17photo_2016-07-28_16-47-19photo_2016-07-28_16-47-22photo_2016-07-28_16-47-25photo_2016-07-28_16-47-29photo_2016-07-28_16-47-31photo_2016-07-28_16-47-33

មតិយោបល់