បើទោះបីជាវ័យរាងចាស់បន្តិចមែនក្តី ប៉ុន្តែតារាចម្រៀង ៦ ដួងរបស់ហូលីវ៉ូត នៅតែជាតារាចម្រៀងដែលមានទ្រព្យសម្បត្តិក្នុងដៃ ច្រើនមហាសាល ដោយនឹកស្មានមិនដល់ ។ នេះបើយោងតាមគេហទំព័រ therichest ។
គេហទំព័រខាងលើ បានបង្ហាញតារាចម្រៀងអាម៉េរិក វ័យ ៥៨ ឆ្នាំ នោះគឺអ្នកស្រី Madona ស្ថិតនៅលេខរៀងទី ១ ដោយមានទំហំ ទឹកទ្រព្យសម្បត្តិ ក្នុងដៃ ៥៦០លានដុល្លារអាម៉េរិក។
តារាស្ថិតនៅលេខរៀងទី២ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងឆ្នាំ២០១៦ គឺ Mariah Carey អាយុ៤៦ឆ្នាំ ដោយមានទឹកប្រាក់ក្នុងដៃ ចំនួន ៥៣៥ លានដុល្លារអាម៉េរិក។
តារាស្ថិតនៅលេខរៀងទី៣ គឺ Dolly Parton មានអាយុ ៧០ ឆ្នាំ មានទឹកប្រាក់ក្នុងដៃ ៥០០ លានដុល្លារអាម៉េរិក។
តារាស្ថិតនៅលេខរៀងទី៤ គឺ Gloria Estefan អាយុ ៥៩ឆ្នាំ មានទឹកប្រាក់ក្នុងដៃ ចំនួន ៥០០ លានដុល្លារអាម៉េរិក។
តារាដែលស្ថិតនៅលេខរៀងទី ៥ គឺ Johnny Mathis មានអាយុ ៨១ឆ្នាំ មានទឹកប្រាក់ក្នុងដៃ ចំនួន ៤០០ លានដុល្លារអាម៉េរិក។
មតិយោបល់