ដ្បិតថាបានដកខ្លួនពីការសិល្បៈ ក្រោយជោគជ័យលើមុខជំនួញអនឡាញ តែអតីតតួសម្ដែងក្នុងរឿង”ម៉ាដាមអាប” លោក ចៅខ្មែរ នៅតែឈឺឆ្អាល នឹងការងារសង្គម។ លោកបានបង្ហោះ នៅលើគណនីហ្វសប៊ុកចៅខ្មែរផ្សារ CK Magic Brand កាលពីយប់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០ថា លោក និងស្វាមី គូស្នេហ៍ស្រទ្បាញ់ភេទដូចគ្នា នឹងបរិច្ចាគជួយលោក Ben Davis ចំនួន៥០០ដុល្លារ បន្ទាប់ពីមើលឃើញថា លោកបេនប្រឈម នឹងការលំបាកក្នុងការការពារបទល្មើសនៅព្រៃឡង់ដ៍។ នេះគឺជាទឹកចិត្តមួយ គួរអោយសរសើរ របស់ម្ចាស់ផលិតផល CK Magic Brand រូបនេះ ក្នុងការឈឺឆ្អាលការងារសង្គម។
ចៅខ្មែរ ប្រកាសថា “តាមរយៈបុរសវប្បធម៌ជាទីគោរព គឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំ នឹងបរិច្ចាគទឹកប្រាក់ 500$ ជូន Mr Ben បុរសជាទីគោរព ដែរបូជាញេីសឈាមការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចោលមាតុភូមិកំណេីត មករស់នៅកម្ពុជា ដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញំបាទ សង្ឃឹមថា មហាគ្រួសារខ្មែរ និង គាំទ្រ ហេីយស៊ែវីដេអូនេះបន្ តដេីម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តរផង🙏
❤️You are my hero ❤️
គួរបញ្ជាក់ដែលថា Ben Davis គឺជាជនជាតិអាមេរិក ដែលមានឆន្ទៈស្រទ្បាញ់ព្រៃឈើតាំងពីក្មេង។ លោកបានជាប់ចិត្តនឹងព្រៃឈើនៅកម្ពុជា ហើយបានមករស់នៅប្រទេសកម្ពុជាទាំងភរិយា និងកូន ដោយផ្ញើជីវិតក្នុងតំបន់ព្រៃឡង់នៅកម្ពុជា ប្រមាណ៣០ឆ្នាំ មកហើយ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក និង គ្រួសារពុះពារការពារបទល្មើសព្រៃឈើ និងតស៊ូរស់នៅយ៉ាងលំបាក ក្នុងព្រៃដ៏ជ្រៅនៅខេត្តព្រះវិហារ។ លោក និង គ្រួសារ កំពុងស្វះស្វែងរកជំនួយដោយលោក អាចារ្យធំ និង លោក តាន់ គីមសួរ៕
មតិយោបល់