ព័ត៌មានជាតិ

SCOPYនិងឌ្រីមសាកកម្លាំងគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

តាកែវ: កាលពីវេលាម៉ោង ១២ និង ៥នាទី ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ស្ថិតភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅស្របគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក SCOPY ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BC-9582 បើកបរដោយឈ្មោះ រុន ស៊ីណា ភេទស្រី អាយុ ១៦​ ឆ្នាំ រួមដំណើរដោយឈ្មោះ រុន រាជ ភេទប្រុស អាយុ ១៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះ រុន ស្រីកា ភេទស្រី អាយុ ១៤ ឆ្នាំ មុខរបរសិស្ស អ្នកទាំង៣រស់នៅភូមិ/ឃុំកើតហេតុ ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើធ្វើការបត់ឆ្វេងក៏បុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-5660 បើកបរដោយឈ្មោះ សឿន ដា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ រួមដំណើរដោយឈ្មោះ អ៊ុត រ័ត្ន ភេទប្រុស អាយុ ២៨ ឆ្នាំ កសិករ អ្នកទាំង២រស់នៅភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់