តារាចម្រៀង Jolin Tsai (蔡依林)បានធ្លាក់ដាំក្បាលចុះជាង ១ម៉ែត្រ នៅលើវេទិកាការប្រគុំតន្ត្រី កាលពីថ្ងៃ ព្រហស្បតិ៍កន្លងទៅ ខណៈដែលនាងសមហាត់ការប្រគុំតន្ត្រីនោះ។
តារាចម្រៀងស្រីរូបនេះក្រោយកើតហេតុការណ៍នេះ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ តែជាសំណាងល្អមិនប៉ះពាល់ដល់អាយុជីវិត ដោយគ្រាន់តែគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរតែប៉ុណ្ណោះ។
អ្នកគ្រប់គ្រងរបស់នាង បាននិយាយថា នាងបានហាត់សមហើយក៏រអិលធ្លាក់ចុះមកក្រោម ដោយបង្ករជាគ្រោះថ្នាក់នេះ កើតឡើងតែម្តងទៅ គ្រោះថ្នាក់នេះកើតឡើងភ្លាម អ្នកដែលរាំ ក៏បានជួយក្រសោមត្រកងនាងដើម្បីបញ្ចូនទៅកាន់មន្ទីរពេទ្យ ។
វេជ្ជៈបណ្ឌិតបាននិយាយថា នាងមិនប៉ះពាល់ដល់សរសៃប្រសាទនោះទេ គ្រាន់តែអវយៈផ្នែកខាងឆ្វេងមានលក្ខនៈទន់ខ្សោយ។
គួរបញ្ជាក់ផងដែរថា តន្ត្រីរបស់នាង Jolin Tsai ត្រូវធ្វើឡើងនៅថ្ងៃ សៅរ៍ និងអាទិត្យ នេះតែតន្ត្រីមួយនេះមិនបានផ្អាកប្រគុំឡើយ ៕
មតិយោបល់