ភ្នំពេញៈ ធ្លាប់តែច្រៀងបទ មរតកដើម តែពេលនេះលោកឯក ស៊ីដេ បានកុងត្រាជាមួយនឹងផលិតកម្មក្នុងស្រុកមួយច្រៀងបទ Original Song ដើម្បីលើកកម្ពស់វប្បធម៌ និងសិល្បៈខ្មែរ ។
បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម Seila Records បានសរសេរថា Welcome Ek Side ឯក ស៊ីដេ to Seila Records’ family! ប្រែជាខ្មែរថា ស្វាគមន៍ លោក ឯក ស៊ីដេ ក្លាយជាសមាជិកគ្រួសារផលិតកម្ម Seila Records ។
ប្រភពពីតារាចម្រៀងម្នាក់ក្នុងផលិតកម្ម Seila Records បានបញ្ជាក់ប្រាប់ Post News ឲ្យដឹងថា តារាចម្រៀង ឯក ស៊ីដេ បានចូលច្រៀងក្នុងផលិតកម្ម Seila Records និងកុងត្រារួចរាល់ហើយ ។
ប្រភព ខាងលើបានបន្តថា សម្រាប់លោក ឯក ស៊ីដេ កុងត្រាច្រៀង ប៉ុន្មានឆ្នាំ លោកមិនដឹងនោះទេ ។ ប៉ុន្តែបើតាម Post News ដឹងកន្លងមកថា តារាចម្រៀងក្នុងផលិតកម្មនេះភាគច្រើន កុងត្រាពី ២ ទៅ៣ឆ្នាំតែប៉ុណ្ណោះ ដើម្បីរួមចំណែក ផលិត និងច្រៀងបទ Original Song ៕
មតិយោបល់