ព័ត៌មានជាតិ

លេងសើចជាមួយពស់វែក ភ្លេចខ្លួនពស់ចឹកស្លាប់

កណ្តាល: បុរសវ័យចំណាស់ម្នាក់លេងសើចជាមួយពស់ភ្លេចខ្លួនពស់ចឹកស្លាប់
កាល​ពី​វេលាម៉ោង៥៖៣០នាទី ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច​ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភព​ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដាំង យ៉ាំងវិន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរនេសាទត្រី។

ប្រភព​បន្តថា ​មុន​ពេលកើតហេតុ ឈ្មោះ ខ្វាម ក្វាងស៊ីង ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ បានឃើញពស់វែកក្របី វារកាត់ដីឡូតិ៍របស់ខ្លួន ក៏យកដំបងវាយចំនួន០៣ដំបង ពេលនោះជនរងគ្រោះឃើញ បានចូលទៅចាប់ពស់ចង និង វះពោះ យកឈាម រួចក៏ស្រាយចំណង ដោយយកដែកដង្កាប់ វាយក្បាលពស់៣ដង ហើយកាន់ជ្រលលេងជាមួយ ឈ្មោះ ឌិន យ៉ាំងសាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ពេលនោះពស់ស្រាប់តែបើកវែករួចខាំដៃជនរងគ្រោះខាងស្តាំ បន្ទាប់មកក្រុមគ្រួសារបានយកជ​នរងគ្រោះ​មក​គ្លីនិកឯកជន ដើម្បីសង្គ្រោះ ម្ចាស់គ្លីនិកប្រាប់ឲ្យយកទៅពេទ្យស្រុក តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចំណែក​ឈ្មោះ ខ្វាម ក្វាងស៊ីង បានយកពស់​ទៅ​បោះចោលក្នុងទឹកទន្លេបាត់។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍អាជ្ញាធររមូលដ្ឋាន គ្រូពេទប្រចាំឃុំ និងក្រុមគ្រួសារបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព និងបានទទួលស្គាល់ថា សពស្លាប់ដោយសារពស់ខាំពិតប្រាកដមែន។ បច្ចុប្បន្ន​ សពត្រូវ​បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-07-31_06-59-00

photo_2016-07-31_06-59-01

photo_2016-07-31_06-59-02

មតិយោបល់