មានការលើកឡើងថាជាច្រើនថា តារាសម្ដែង និងជាពិធីការិនី កញ្ញា ណាតាហ្សា ធ្លាក់ខ្លួនជាងមុន ដោយសារតែផ្អាកបង្ហាញអោយឃើញនូវភាពហ៊ឺហារ នាងក៏ត្រូវគេឃើញខ្វែងដៃខ្វែងជើងដាក់លក់ខោអាវបោះដុំ និងរាយលើអនឡាញ និងដាក់ស្ដង់លក់នៅវត្តភ្នំ នៅអំឡុងចូលឆ្នាំ ដោយមិនដើរសប្បាយក្អាកក្អាយផងដែរ។ ជាមួយនឹងអារម្មណ៍មិនខ្វល់ពីការចាប់អារម្មណ៍ថានាងធ្លាក់ខ្លួន តារាកូនកាត់ខ្មែរឥស្លាមរូបនេះបញ្ជាក់ថា គឺដោយសារតែនាងត្រូវការរកលុយដើម្បីជីវិតប៉ុណ្ណោះ។
ណាតាហ្សា និយាយថា នាងមិនមែនជាតារាដែលមានអ្នកណាម្នាក់ស្ពុនស័រនៅពីក្រោយខ្នងនោះទេ ទើបនាងត្រូវតែខំរកលុយ ហើយមិនខ្លាចអ្នកណាសើចយំនោះទេ ដោយសូម្បីតែសម្ភារៈនិយមក៏នាងមិនខ្វល់ពីការប្រកួតប្រជែងផងដែរ បន្ទាប់ពីនាងសម្ងំរកលុយសង់ផ្ទះថ្មីយ៉ាងលំបាកដែលត្រូវនាងបង្ហើបថាចំណាយអស់ដល់រង្វង់១០ម៉ឺនដុល្លារ។
នាងសារភាពថាទម្រាំរួចរាល់ក្នុងការសង់ផ្ទះ នាងក៏ត្រូវជំពាក់ជំពិនលុយកាក់ធានាគារមួយចំនួនផងដែរ ទើបនាងខំប្រឹងរកលុយ ហើយមិនខ្វល់រឿងថារូបនាងធ្លាក់ខ្លួននោះទេ ដោយនាងសុខចិត្តឈរលក់សម្លៀកបំពាក់ទាំងយប់ទាំងថ្ងៃ ដោយមិនខ្វល់ពីការសើចយំនោះផង។
នាងថាអ្នកខ្លះបានសើចចំអកដាក់នាងថាចេញរកស៊ីកំប៉ិកកំប៉ុក ប៉ុន្តែការងារជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញ និងតាមទីសាធារណៈមួយនេះ ក៏ជួយអោយនាងរកចំណូលបានក្រែលផងដែរ បន្ថែមពីលើការងារសិល្បៈ។
ណាតាហ្សា និយាយថា នាងត្រូវដើរតួជាជាមេគ្រួសារធំម្នាក់ ដែលរកត្រូវលុយដោះបំណុលរឿងសាងសង់ផ្ទះ ដែលភាពលំបាកនេះ គឺនៅសល់តែរង្វង់មួយឆ្នាំទៀតប៉ុណ្ណោះ នឹងបានរួចរាល់។ នាងប្រកាសក្ដោបក្ដាប់ទាំងការងារសម្ដែង ការងារពិធីការិនី និងការងារឃោសនាលក់ខោអាវ ដោយសំលៀកបំពាក់ទាំងនេះទាំងនេះនាងអះអាងថា ទទួលបានពីកន្លែងបោះដុំ ដែលអ្នកទិញយកពីនាងគឺបានតម្លៃធូរជាងទិញនៅផ្សារឆ្ងាយណាស់ ដោយសារតែនាងនាំមកក្នុងតម្លៃបោះដុំ ហើយនាងលក់យកចំណេញតែតិចតួច ដើម្បីអោយបានដាច់ច្រើន។ អ៉ីចឹងហើយទើបមុខរបរនេះដាច់ច្រើន ហើយនាងខ្វល់ពីការសើចសុំ គឺគិតតែបន្តឃោសនាដាក់លក់ មិនថាអនឡាញ និងពេលតាំងស្ដង់ឈរលក់៕
មតិយោបល់