ព័ត៌មានសិល្បៈ និងកម្សាន្ត

សួនផ្កា«កន្លែងដែលអូន និងបងប្រាថ្នា» មនុស្ស សម្រុកចូលថត

កណ្តាលៈ សួ​នផ្កា«កន្លែងដែលអូន និងបង​ប្រាថ្នា» ជា​ឈ្មោះ ដែលអ្នកលេងហ្វេសប៊ុកប្រសិទ្ធនាម​ឲ្យ ដែលមាន​ទីតាំង​ស្ថិតក្នុង​ ភូមិ ឃុំ​បោះអង្កាញ់​ ក្នុងទឹកដី​ខណ្ឌមានជ័យ ។
ខណៈដែល​អ្នកយកព័ត៌មាន Post News បានឈរនៅទីតាំងនេះ ដើម្បីផ្តិត យករូបភាពនោះ មាន​មនុស្ស​ណែនណាន់​តាន់តាប់ តំរង់ជួរ ចូលថត​រូបភាព ទុក​ជាអនុស្សាវរីយ៍ នៅចុងសប្តាហ៍ទី​៤ នាខែកក្កដា (៣១ កក្កដា ២០១៦) ។​

សួ​នផ្កា«កន្លែងដែលអូន និងបង​ប្រាថ្នា» ប្រិយមិត្ត​អាចធ្វើដំណើរ​តាមផ្លូវ​ជាតិលេខ​១ ដោយចេញពី​ច្បារ​អំពៅ មកដល់​កៀនស្វាយ ផ្លូវបំបែកទៅរោង​ចក្រថៃហ្គ័រ ចម្ងាយប្រហែល ៥គីឡូ នោះលោកនឹង​ឃើញ សួន​ផ្កា១ នៅ​ខាងឆ្វេងដៃ​ ដែលមាន​មនុស្ស​ឈរ​ព្រោង​ព្រាត់ចាំថត បង្ហោះបង្អួតគ្នានៅលើហ្វេសប៊ុក ។ ចេញពីសួនទី​១នេះ ប្រហែល​៨០០ ម៉ែត្រ លោក​អ្នកនឹងឃើញ សួន​ផ្កាទី​២ របស់អ្នកភូមិ នៅខាងស្តាំដៃ ក៏មានមនុស្សអ៊ូអរ ចាំថត ទស្សនា​ផ្កាកម្សាន្តផងដែរ ។

ផ្លូវទី​២ អ្នកអាច​ទៅដល់ សួនផ្កាខាងលើបាន ដោយចេញដំណើរពី​ស្ពានអាកាស ក្បាលថ្នល់ តំរង់ទៅកាន់​តាខ្មៅ ដោយជិះសសៀរក្បែរ​មាត់ទន្លេ ទៅកាន់​ស្ពានព្រែកសំរោង ក៏អាចនឹង​ទៅដល់ដូចគ្នា ។​
ចេញពីស្ពាន​ព្រែកសំរោង​ ប្រហែល ២គីឡូម៉ែត្រ នៅភ្នែកខាង​ស្តាំដៃ លោក អ្នក​នឹង​ឃើញ សួនផ្កា អ្នកភូមិ ស្រស់បំព្រង មាន​មនុស្ស កុះករ ឈរថតស៊ែលហ្វី ៕​
IMG_4145

IMG_4146IMG_4147IMG_4148IMG_4149IMG_4150IMG_4151IMG_4152IMG_4153IMG_4154IMG_4155IMG_4156IMG_4157IMG_4159IMG_4160IMG_4161IMG_4162IMG_4163IMG_4164IMG_4165IMG_4166IMG_4167IMG_4168IMG_4169IMG_4170IMG_4171IMG_4172IMG_4174IMG_4175IMG_4176IMG_4177IMG_4178IMG_4179IMG_4181IMG_4184IMG_4185IMG_4186IMG_4196IMG_4202IMG_4204

មតិយោបល់