ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេច ពីរថ្ងៃក្រោយជាប់ខ្នោះដដែល

ភ្នំពេញៈ កម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះ ដេញឃាត់ខ្លួនភ្លាមៗតែម្ដង បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ការបូបដៃពីស្រ្តីចំណាស់ម្នាក់កំពុងជិះម៉ូតូជាមួយកូន។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង០៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្តុបផ្លូវភ្លោះ(២១៤) ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ជនសង្ស័យទី១-ឈ្មោះ ហុង ម៉ែងហត ភេទប្រុស អាយុ២០ ឆ្នាំ ស្នាក់នៅ ផ្ទះជួលម្ដុំបុរីប៉េង ហួត ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ជនសង្ស័យ ទី២-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំផ្សារទំនប់ ក្នុងសង្កាត់ទួលសង្កាត់ ខណ្ឌឫស្សីកែវ។

​មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់នេះ គឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទីល្ងាច ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង សេរីសង់សេ១២៥ ឆ្នាំ២០១៥និង២០១៦ បានធ្វើសកម្មភាព ឆក់ការបូបពីស្រ្តីចំណាស់ម្នាក់កំពុងជិះម៉ូតូជាមួយកូន នៅតាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ រហូតមកថ្ងៃទី៣១ខែកក្កដានេះ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកសងសេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FZ-1147 ត្រូវបានកម្លាំងព្រហ្មទណ្ឌ៧មករា ល្បាតក្នុងមូលដ្ឋាន ឃើញបានដេញឃាត់ខ្លួនបានភ្លាមៗតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងនគរបាលនាំឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

motorphoto_2016-07-31_12-22-20

មតិយោបល់