ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លុះសត្វ តែអកុសលត្រូវពស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវពស់ចឹកស្លាប់ ត្រង់ចំណុចត្រពាំងព្រៃចុងបុស្សចម្ងាយ៣.០០០ម៉ែត្រ ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ យី ទាប ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ជនរងគ្រោះនិងឈ្មោះ ប៊ិន រ៉ាន នៅភូមិជាមួយគ្នាបានទៅរកឆ្លុះសត្វ ត្រង់ចំណុចខាងលើ ខណ:វេលាម៉ោង៨យប់ ជនរងគ្រោះត្រូវពស់ស្រកាចាស់ចឹក ខណ:នោះឈ្មោះ ប៊ិន រ៉ា ដឹកតាមម៉ូតូទៅរកគ្រូខ្មែរនៅភូមិកន្ទួត តែបង្អកថ្នាំមិនចូល ក៏ហៅបងប្អូនជួយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបាត់បង់ជីវិតទៅហើយ ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់