ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនមែនគ្រប់គ្នាសុទ្ធតែធ្វើបានទេ តែ អ៉ិន សុភិន អាចធ្វើរឿងទាំង៣ខាងក្រោមអោយជោគជ័យព្រមគ្នាបាន

មនុស្សគ្រប់រូបមិនសុទ្ធតែអាចធ្វើអ្វីៗ ឲ្យជោគជ័យព្រមគ្នាបានទេ ប្រសិនបើគ្មានជំនាញ និងពូកែគ្រប់គ្រងទាំងចិត្តសាស្ត្រ និងការងារ។ ដូច្នេះហើយ ទើបជារឿងមិនសរសើរមិនបាន ដែលលោក អុិន សុភិន អាចធ្វើរឿងទាំង៣ឲ្យជោគជ័យព្រមគ្នាបាន។

រឿងទាំង៣ដែលលោក អ៉ិន សុភិន ធ្វើឲ្យជោគជ័យ ដល់ថ្នាក់អ្នកដែលដឹងពីលោកសរសើរមិនដាច់ពីមាត់នោះរួមមាន៖
១ វិស័យផលិតកុន៖ ខណ:ផលិតករភាគច្រើនស្ទើរតែត្រដរខ្យល់ ក្នុងការស្វែងរកទីផ្សារ និង ដើមទុនផលិតរឿងមិនបាន ប៉ុន្តែសម្រាប់ផលិតកម្មមហាហង្ស មានសកម្មភាពក្រុងពាលីផលិតរឿងមួយឆ្នាំ៤-៥ក្នុងមួយឆ្នាំៗ។ ទាំងរឿងភាគផលិតឲ្យទូរទស្សន៍ និងភាពយន្តដុំ គឺលោកជោគជ័យព្រមគ្នា ដោយមុននេះបន្តិច លោកក៏បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ព្រោះតែបាននាំយករឿង “លោកឪពុក”ទៅប្រកួតនៅម៉ាកាវ ហើយទទួលបានពានមួយ ត្រលប់មកវិញនោះផង។ យ៉ាងណាមិញគេមើលឃើញថា លោកសម្បូរទុនផលិតភាពយន្តមិនខ្វល់ពីរឿងដួលរលំ គឺដោយសារតែលោក មិនពឹងទុនពីការផលិតរឿងច្រើនជាង ដោយសារតែលោកគឺម្ចាស់មុខជំនួញច្រើនមុខនៅខាងក្រៅ។

វិស័យជំនួញ៖ មនុស្សតិចណាស់ ចាប់អារម្មណ៍ថា លោកមានជំនួញអ្វីនៅពីក្រោយខ្នង។ លោក គឺជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធំមួយ នៅជិតរង្វង់ទួលគោក ដោយក្រុមហ៊ុនរបស់លោកក៏ទទួល សេវាបញ្ញើក្នុង និងក្រៅប្រទេស ដែលមានសាខា និងទីផ្សារជោគជ័យយ៉ាងខ្លាំង។ ក្រៅពីនោះ លោកនៅមានគម្រោងខុនដូរ ជាច្រើនកន្លែង ដែលត្រូវគេដឹងថា គ្រាន់តែដើមទុន គឺច្រើនលានដុល្លារ។ ជំនួញមួយទៀត ដែលលោកក្ដោបក្ដាប់ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់វិស័យភាពយន្ត បានល្អមួយទៀត គឺក្រុមហ៊ុនម៉ៅការគូប្លង់ និង ដេគ័រ អគារធំៗ ដោយមានក្រុមហ៊ុនជាតិ និងអន្តរជាតិមិនតិចទេ គឺជាអតិថិជនរបស់លោក។ អ្វីដែលគួរឲ្យសរសើរ គឺលោកក្ដោបក្ដាប់គម្រោងជំនួញទាំងនេះ ឲ្យស្ទុះឡើងមិនចាញ់ផលិតកម្ មដែលលោកធ្វើឲ្យដំណើរការ។

វិស័យកីឡា៖ បន្ថែមពីលើអាជីពផលិតករ និង ជំនួញ លោកក៏ត្រូវគេដឹងថា ជោគជ័យក្រោយពេលលោកបង្កើតក្រុមបាល់ទាត់តារាមហាហង្សផងដែរ។ រយ:ពេលខ្លីប៉ុណ្ណោះ លោកអាចប្រមូលតារាល្បីៗ ដែលមានទេពកោសល្យទាត់បាល់ ឲ្យក្លាយជាសមាជិក និងថែមទាំងធ្វើឲ្យក្រុមមួយនេះ ក្លាយជាក្រុមល្បីមួយក្នុងចំណោមក្រុមបាល់ទាត់មិនមែនអាជីព និង ពាក់កណ្ដាលអាជីព។ មនុស្សម្នាក់ មិនសុទ្ធតែអាចគ្រប់គ្រងវិស័យទាំង៣ ដែលប្រើជំនាញដោយឡែកពីគ្នា ឲ្យជោគជ័យព្រមគ្នាបែបនេះបានទេ។ ជាមួយនឹងស្នាដៃដែលអ្នកណាៗ ក៏ទទួលស្គាល់ នេះហើយដែលលោក អ៊ិន សុភិន ត្រូវបានគណកម្មការ Miss Grand International ផ្ដល់សិទ្ធិឲ្យរៀបចំ Miss Grand Cambodia ចាប់ពីឆ្នាំ២០២០នេះ៕

មតិយោបល់