របាយការណ៍ដែលថ្លែងការណ៍ជាពិសេសមួយចំពោះឧស្សាហកម្មភាពយន្ត បានបង្ហាញ ឲ្យដឹងថា នាង Goo Hara សមាជិកក្រុមតារាចម្រៀង KARA និង ស្រីស្រស់ Park Bo Young នឹងលេចមុខនៅក្នុងភាពយន្តមួយរួមគ្នាក្រោមចំណងជើងថា “Blood Boiling Youth“។
https://i1272.photobucket.com/albums/y389/domneng/2013043008191689772_1_zpsfb42a457.jpg
នេះគឺជាដំបូងហើយ ដែលនាង Hara មានវត្តមាននោះ ខណៈដែល Bo Young មានសកម្មភាពសម្តែងរឿងយ៉ាងល្អទៅហើយនោះ ក្នុងសាច់រឿង “Werewolf Boy”។
នាង Bo Young បានឲ្យដឹងថា នាងព្រមទទួលយកការថតរឿងនេះ បន្ទាប់ពី បានអានអាចរឿងអំពីរឿងថ្មីនេះ ដោយតម្រូវឲ្យនាងសម្តែងជាតួជើងកាងស្រីនៅក្នុងសាលារៀន ដែលវាខុសគ្នាស្រលះពីស្ត្រីល្អរូបនេះដែលគេបានស្គាល់។
ទោះបីជាយ៉ាងណា Hara នៅតែតស៊ូក្រាញននៀលជាមួយនឹងតារាពេលវេលារបស់នាង ដោយនាងកំពុងមមារញឹកជាមួយនឹងសកម្មភាពក្រុមតារាចម្រៀងរបស់ខ្លួន តែក៏ព្រមទទួលយកការថតរឿងនេះថែមទៀត។ ជាងនេះនាង Bo Young បានបញ្ចាក់ថា នាងនឹងលេចមុខនៅពេលដែលគម្រោងវិនិយោគរឿងនេះត្រូវបានចាប់ផ្តើម៕
មតិយោបល់